ទស្សនារូបភាពរបស់តារាស្រីក្មេងខ្ចីល្បីល្បាញ ក្នុង​ឯកសណ្ឋាន​សាលា​ដ៏គួរ​ឱ្យ​ស្រឡាញ់​បំផុត

នាងត្រូវបានគេដឹងថាជា Zhao Lusi នាងជា​តារា​សម្ដែង​ចិន​ដ៏​មាន​ប្រជាប្រិយ​ភាព​ខ្លាំងបំផុត ដោយគ្រប់ចំណុច គ្រប់កន្លែងនៃរូបរាងត្រូវបានអ្នកគាំទ្រសរសើរថា ស្អាតគ្មានទាស់គ្មានចន្លោះ ទើបធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍។

នាងទទួលបានការគាំទ្រទាំងទស្សនិកជននៅទូទាំងប្រទេស ចិន និងទូទាំងតំបន់អាស៊ី ច្រើនលើសលប់ ហើយថ្មីៗនេះ ពិភពសង្គមនាគបានចែករំលែករូបភាពរបស់តារាស្រីវ័យក្មេង Zhao Lu Si ក្នុងឯកសណ្ឋានសិស្ស ស្អាត ភ្លឺ ពិន្ទុដល់១០ គ្មានចន្លោះ ជាកូនគួរឲ្យស្រលាញ់របស់ទេវតា!

សម្រាប់ Zhao Lusi បច្ចុប្បន្ននាងកំពុងធ្វើការលើរឿង Love Like The Galaxy រឿងភាគចិនបែបបុរាណ/មនោសញ្ចេតនា សម្តែងជាមួយ Wu Lei (Leo Wu) ដែលទើបតែចាក់ផ្សាយក្នុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ៕ ប្រភពពី៖ HK01