
អាចនិយាយបានថា ចាប់តាំងពីតារាស្រីវ័យក្មេង Toey Jarinporn លេចធ្លាយព័ត៌មានរឿងបេះដូងជាមួយបុរសរូបសង្ហាម្នាក់ បានធ្វើឲ្យមនុស្សជុំវិញខ្លួនឈឺឆ្អាល ចង់ដឹង នឹងចូលរួមអបអរសារទរស្ទើរគ្រប់គ្នា។
ទន្ទឺមនឹងនោះ ដើម្បីបំបាត់ការងឿងឆ្ងល់ដល់បណ្ដាមិត្តអ្នកគាំទ្រលើបណ្ដាញសង្គម តារាសម្ដែងស្រី Matt Peeranee ដែលជាមិត្តជិតស្និទ្ធក្នុងក្រុម Furby ក៏បានចេញមកធ្វើការឆ្លើយតបចំពោះទំនាក់ទំនង Toey ផងដែរ។
តារាសម្ដែងស្រី Matt Peeranee បានប្រកាសថា “តាមពិត Matt មានអារម្មណ៍ថា Toey មិនចង់លាក់ទុកជាអាថ៌កំបាំងទេ។ ប៉ុន្តែជឿជាក់ថា នៅពេលដែលពួកគាត់ត្រៀមខ្លួនរួច ប្រហែលជានិយាយដោយខ្លួនឯង។ យើងបានដឹងច្រើនដូចអ្នកសារព័ត៌មានផ្សេងទៀតដែរ។ យើងបានជួប បានឃើញ តែយើងមិនដែលបានជួបគ្នាអង្គុយញ៉ាំ ឬនិយាយគ្នាទេ”។
មួយវិញទៀត Toey ជាមនុស្សម្នាក់ដែលមានអាកប្បកិរិយាល្អ ហើយខ្ញុំក៏មិនទានបានដឹងថា បែបណានោះទេ ត្រូវរង់ចាំមើល ណាមួយក៏មិនទាន់បានណាត់ជួបគ្នាម្ដងឡើយ ដោយសារមានការងាររៀងៗខ្លួន ប៉ុន្តែខ្ញុំក៏សប្បាយចិត្តជាមួយមិត្តរបស់ខ្ញុំ៕
ប្រភព៖ បរទេស