ដើម្បីបំបាត់កង្វល់ហ្វេនៗ Matt Peeranee ចេញមុខឆ្លើយតបការពារដូច្នោះ ចំពោះព័ត៌មាន Toey និងបុរសម្នាក់នេះ

135

អាចនិយាយបានថា​ ចាប់​តាំង​ពី​តារា​ស្រី​វ័យ​ក្មេង Toey Jarinporn លេចធ្លាយព័ត៌មាន​រឿង​បេះដូង​ជាមួយបុរសរូបសង្ហាម្នាក់ បានធ្វើឲ្យមនុស្ស​ជុំវិញ​ខ្លួនឈឺឆ្អាល ចង់ដឹង នឹងចូលរួមអបអរសារទរ​ស្ទើរ​គ្រប់​គ្នា។

ទន្ទឺមនឹងនោះ ដើម្បីបំបាត់ការងឿងឆ្ង​ល់ដល់បណ្ដាមិត្តអ្នកគាំទ្រលើបណ្ដាញសង្គម ​តារា​សម្ដែងស្រី Matt Peeranee ដែល​ជា​មិត្ត​ជិតស្និទ្ធ​ក្នុងក្រុម Furby ក៏បានចេញមកធ្វើ​​ការ​ឆ្លើយ​តបចំពោះទំនាក់ទំនង ​Toey ផងដែរ។

តារាសម្ដែងស្រី Matt Peeranee បានប្រកាសថា “តាមពិត Matt មានអារម្មណ៍ថា Toey មិនចង់លាក់ទុកជាអាថ៌កំបាំងទេ។ ប៉ុន្តែជឿជាក់ថា នៅពេលដែលពួកគាត់ត្រៀមខ្លួនរួច ប្រហែលជានិយាយដោយខ្លួនឯង។ យើង​បាន​ដឹង​ច្រើន​ដូច​អ្នក​សារព័ត៌មាន​ផ្សេង​ទៀតដែរ។ យើងបានជួប បាន​ឃើញ​ តែ​យើង​មិន​ដែល​បានជួបគ្នាអង្គុយ​ញ៉ាំ ​ឬនិយាយ​គ្នា​ទេ”។

មួយវិញទៀត Toey ជាមនុស្សម្នាក់ដែល​មាន​អាកប្បកិរិយា​ល្អ​ ហើយខ្ញុំក៏មិនទានបានដឹងថា បែបណានោះទេ ត្រូវរង់ចាំមើល ណាមួយក៏មិនទាន់បានណាត់ជួបគ្នាម្ដងឡើយ ដោយសារមានការងារ​រៀងៗខ្លួន ប៉ុន្តែខ្ញុំក៏សប្បាយចិត្តជាមួយមិត្តរបស់ខ្ញុំ៕






ប្រភព៖ បរទេស