
បើនិយាយពីតារាមួយគូទៀតប្រចាំឧស្សាហកម្មកម្សាន្តថៃ គឺ Prang Kannaran និងលោក Pan Chan Prama ជាធម្មតានៅពេលបង្ហាញខ្លួនសម្ដែងរឿងភាគជាមួយគ្នា តែងតែធ្វើឲ្យមហាជនជាច្រើននាំគ្នាស្រែកទ្រកញ្ជ្រៀវគាំទ្រ។ លើសពីនេះ អ្នកទាំងពីរក៏កំពុងក្លាយជាប្រធានបទក្តៅគគុក នឹងក្លាយជាគូស្នេហ៍ដែលមានគីមីល្អ នឹងជាទីពេញចិត្តរបស់មហាជនពេញបណ្ដាញសង្គម។
ចុងក្រោយកាលពីថ្ងៃ (១៥ កញ្ញា ២០២២) Prang និង Prama បានធ្វើឱ្យអ្នកគាំទ្រស្រែកហោរម្តងទៀត ក្រោយចេញមុខបង្ហោះរូបភាពមួយចំនួន ដោយមានស្លៀកពាក់អាវយឺតពណ៌ស ស្លៀកខោខូវប៊យ អមជាមួយស្ទីលដូចគ្នា បន្ថែមពីនេះក៏មានពាក់វ៉ែនតាខ្មៅគូជាមួយគ្នាទៀតផង។ ថតរូបបង្ហោះគ្រប់ពេល លេងឲ្យមហាជនបញ្ចេញមតិស្រែកខ្លាំងៗ។ នឹងគួរឱ្យស្រលាញ់ពេក។
ក្រោយបង្ហោះភ្លាម Thana បានចូលមកបញ្ចេញមតិចំអកថា “មានរឿងអី??? ហើយ Prang ក៏បានធ្វើការឆ្លើយតបថា “តោះនិយាយគ្នាលេងសិន”។ ទន្ទឺមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណេត ថែមទាំងបានសម្រុកទៅចូលខមិនលើកទឹកចិត្តដល់គូអ្នកទាំងពីរ ដោយសារពេលនេះអ្នកទាំងពីរក៏មានសភាពនៅលីវដូចគ្នា៕
ប្រភព៖ បរទេស