អ្នកគាំទ្រវឹកវរផ្ទុះការសង្ស័យ ក្រោយ Prang Kannaran បង្ហោះរូបជាមួយបុរសសង្ហាម្នាក់ ខណៈកំពុងស្ថិតក្នុងស្ថានភាពដូចគ្នាបែបនេះទៀត

95

បើ​និយាយ​ពី​តារា​មួយ​គូ​ទៀត​ប្រចាំឧស្សាហកម្មកម្សាន្តថៃ គឺ Prang Kannaran និងលោក Pan Chan Prama ជាធម្មតានៅពេលបង្ហាញខ្លួនសម្ដែង​រឿង​ភាគជាមួយ​គ្នា តែងតែធ្វើឲ្យមហាជន​ជាច្រើននាំគ្នាស្រែក​ទ្រកញ្ជ្រៀវគាំទ្រ។ លើសពីនេះ អ្នកទាំងពីរក៏កំពុងក្លាយជាប្រធានបទក្តៅគគុក នឹងក្លាយជាគូស្នេហ៍ដែលមានគីមីល្អ នឹងជាទីពេញចិត្តរបស់មហាជនពេញបណ្ដាញសង្គម។

ចុងក្រោយកាលពីថ្ងៃ (១៥ កញ្ញា ២០២២) Prang និង Prama បានធ្វើឱ្យអ្នកគាំទ្រស្រែកហោរម្តងទៀត ក្រោយ​ចេញមុខ​បង្ហោះ​រូប​​ភាពមួយចំនួន ដោយមានស្លៀក​ពាក់​អាវយឺត​ពណ៌​ស ស្លៀក​ខោ​ខូវប៊យ​ អមជាមួយស្ទីលដូចគ្នា បន្ថែមពីនេះក៏​មាន​ពាក់​វ៉ែនតា​ខ្មៅ​គូ​ជាមួយគ្នាទៀតផង​។ ថតរូប​បង្ហោះ​គ្រប់​ពេល លេង​ឲ្យ​មហាជន​បញ្ចេញ​មតិ​ស្រែក​ខ្លាំងៗ។ នឹងគួរឱ្យស្រលាញ់ពេក។

ក្រោយបង្ហោះភ្លាម Thana បានចូលមកបញ្ចេញមតិចំអកថា “មានរឿងអី??? ហើយ Prang ក៏បានធ្វើការឆ្លើយតបថា “តោះនិយាយគ្នាលេងសិន”។ ទន្ទឺមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណេត ថែមទាំងបានសម្រុកទៅចូលខមិនលើកទឹកចិត្តដល់គូអ្នកទាំងពីរ ដោយសារពេល​នេះ​អ្នក​ទាំង​ពីរក៏មានសភាព​នៅ​លីវដូចគ្នា៕







ប្រភព៖ បរទេស