ហង្សម៉ានីតា Miss Universe Cambodia 🇰🇭2022 ស្អាតហើយចិត្តល្អទៀត! នាងនឹងចូលរួមពិធីចែកសំភារៈសិក្សា និងគ្រឿងបរិភោគ ដល់ប្អូនៗរើសសំរាម

163

ហង្ស ម៉ានីតា ជាកូនខ្មែរកាត់បារាំងដែលកើតលើទឹកដីប្រទេសកម្ពុជា។ ម៉ានីតា មានអាយុ២៣ ឆ្នាំនឹង ជានិស្សិត។ ប្អូនស្រីជាអតីតបវរកញ្ញាទេសចរណ៏ចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៦។

កាលនោះម៉ានីតាធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតជាមួយប្រទេសផ្សេងៗ ហើយសូម្បីតែបវរកញ្ញាប្រទេសថៃដែលទទួលបានចំណាត់ថ្នាក់លេខ១ ក៏សរសើរពីកម្ពុជាថាមានរូបសម្រស់ស្អាតខ្លាំងដែរ ដែលមានមុខមាត់ស្រដៀងនឹងបវរកញ្ញាពិភពលោកឆ្នាំ២០១៣ Megan Young។

ក្រៅពីមានបទពិសោធ៏ធ្លាប់តំណាងកម្ពុជាបានលទ្ធផលល្អ នីតាក៏មានអត្តចរិកសមរម្យផងដែរ។ នីតាអាចប្រើប្រាស់បាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស និង អេស្ប៉ាញ 🇰🇭❤️

ព្រឹត្តិការណ៍នាពេលខាងមុខនេះ ហង្សម៉ានីតា Miss Universe Cambodia 2022 នឹងចូលរួមពិធីចែកសំភារៈសិក្សា និងគ្រឿងបរិភោគ ដល់ប្អូនៗរើសសំរាម នៅក្នុងសង្កាត់ស្ទឹងមានជ័យ២​ រាជធានីភ្នំពេញ នៅថ្ងៃទី​២៧​ ខែសីហា ឆ្នាំ​២០២២​។

នេះមិនមែនជាសកម្មភាពទីមួយដែលបវរកញ្ញាឯកចក្រវាលកម្ពុជារបស់យើងចូលរួមក្នុងការងារសង្គមនោះទេ គឺបវរកញ្ញាឯកចក្រវាលកម្ពុជារបស់យើងបានចូលរួមសកម្មភាពសង្គមរបស់យើងជាច្រើនទៀត ពីមុនមករួចហើយ៕ ប្រភព៖ Miss Universe Cambodia