គេធ្វើលេងសើចសោះ ក្លាយជាបញ្ហាមែនទែន! ដោយសារ «លោក ពាក់មី » ចាញ់ការភ្នាល់ ទើបលោកត្រូវធ្វើរឿងមួយ ស្រាប់តែមានគណនីមួយនិយាយបែបនេះ គិតបែបណាដែរ? (មានវីដេអូ)

232

នៅក្នុងការលេងសើចរបស់លោក ពាក់មី បានធ្វើឲ្យមានការឌៀមដាមជាច្រើន ហើយក្នុងនោះដែរមានគណនីមួយបានសរសេរដូច្នេះ។

សារទាំងស្រុង៖

ដោយសារ ការភ្នាល់ចាញ់ និងខំមិនដៀមដាម រហូតដល់ជា ៣ខេ នាយពាក់មី បានធ្វើតាមសន្យ បន្ទាប់ពីក្រុមបានល់ទាត់ Manu United ចាញ់ការប្រកួត។

បទល្មើស «បទបង្ហាញកេរភេទ» គឺជាប្រភេទបទល្មើសមជ្ឈិម ដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២៤៩ នៃក្រមព្រហ្មទណ្ឌ «បទបង្ហាញកេរភេទ» ត្រូវបានកំណតនិយមន័យថា «អំពើបង្ហាញកេរភិទដែលនាំឲ្យអ្នកដទៃមើលឃើញនៅក្នុងទីកន្លែងមួយដែលសារធារណជនអាចមើលឃើញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃទៅ ៣ (បី) ខែ និងពិនិ័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ៥០០.០០០ (ប្រាំសែន)រៀង»។

តើលោកពាក់មីដែលដើរស្រាត លើស្ពានរឿងទាយបាល់ចូលបទល្មើសខាលើនេះដែរ ឬទេ?

ក្រោយមកក៏មានខមិនមួយបានបញ្ចេញមតិថា៖

ដាក់គុកទៅកុំឲ្យវាដើរបំពុលសង្គម ប្រទេសខ្ញុំថ្លៃថ្នូមិនត្រូវការមនុស្សបែបនេះទេ

លោក ចែម ចាន់រ៉ា បានតបជាផូស្ត៍ថា ដាក់គុក? បំពុលសង្គម? ខ្ញុំអ្នកកំប្លែង ធ្វើវីដេអូកំប្លែង ឲ្យបងប្អូនសើចលេងសោះប៉ះពាល់អីទៅ? មានអ្នកបាំងអាវឲ្យ ស្លៀកខោកីឡា 😀 ខ្ញុំឆ្កួតមែនទៅដើរស្រាតនឹង?

តើរឿងនេះបងប្អូនគិតបែបណាដែរ? អាចបញ្ចេញមតិដោយក្រមសីលធម៌ខាងក្រោម!

ប្រភព៖ ហ្វេសប៊ុក