ភាពផ្អែមល្ហែមលែងមានដូចមុន! តារាសម្តែងដ៏ល្បីល្បាញ “ម៉ឺនរឿង”​ រៀបរាប់ទាំងតឹងណែនក្នុងទ្រូង និងសោកស្ដាយត្រឹមហេតុផលប៉ុណ្ណឹងសោះក៏បែក ជាមួយ​សង្សារ​ជប៉ុនមហាសែនស្អាត “Mishima Risa”

188

គេបានដឹងថា តារាសម្តែងដ៏ល្បី “Panjun Prama” មានសង្សារ ជាតារាម៉ូដែលជនជាតិជប៉ុន “Mishima Risa” ដែលតែងតែបង្ហាញពេលវេលាដ៏ផ្អែមល្ហែម និងគួរឱ្យស្រលាញ់ជាមួយគ្នា រហូតធ្វើឲ្យអ្នកនៅលីវស្រក់ទឹកមាត់ចង់បានអារម្មណ៍ និងដៃគូដែលស៊ីសង្វាក់គ្នាដូច្នេះដែរ។

ប៉ុន្តែភាពផ្អែមល្ហែមលែងមាន ព្រោះតែបេះដូងស៊ីជំពូប្រែជាស្រអាប់ខ្មៅ ជំនួសដោយចិត្តសោកសៅធ្លាក់ជ្រៅទៅក្នុងមហាសាគរ ភាពឯការងារកំព្រាត្រឡប់មករកជីវិតរបស់កម្លោះម៉ឺនរឿងវិញ ទន្ទេញត្រឹមពាក្យថា ប្អូនស្រី។

ក្នុងនោះដែរ គេបានដឹងថា មុន​ពេល​បែក​គ្នា មិត្ត​ស្រីរបស់លោក Panjun បានចេញដំណើរ​ទៅ​រៀន​នៅ​បរទេស ប៉ុន្តែ​ក្រោយ​មក​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ពួក​គេ​បាន​បែក​គ្នា ​។ លោកបានបើកចំហអំពីចុងបញ្ចប់នៃស្នេហានេះថា លោកទទួលស្គាល់ថា ពាក្យចចាមអារ៉ាមនេះជាការពិត អ្វីត្រូវបញ្ឈប់ឈប់ទ្រឹងត្រឹមប្រហែល 3-4 ខែមុន។

ជាមួយគ្នានេះដែរ លោកត្រូវការបើកចិត្តថា

«យើង​បាន​បែក​គ្នា​ចំណងស្នេហ៍ប្រែជា​មិត្តភាពដ៏​ល្អ។ លោក នៅ​តែ​បារម្ភ​ពី​សង្សារក្មេង​បន្ត​ទៅ​​ទៀត ហើយក៏នឹងខិតខំជួយប្អូនប្រុសរបស់នាង​ឲ្យ​អស់​ពី​សមត្ថភាព គាត់នៅក្មេងនៅឡើយ គាត់មានអាយុត្រឹមតែ 21 ឆ្នាំ។ យើងក៏ស្មានមិនដល់ដែរថា គេមានអាយុ 21 ឆ្នាំ សោះបែរជាអាចមកបញ្ឈប់ក្ដីស្នេហ៍របស់ពួកយើងបាន។ សរុបមក វាជាបញ្ហានៃអាយុ ហើយ​ចម្ងាយក៏​ប៉ះពាល់​ដល់ទំនាក់ទំនងនេះដែរ យើង​​នៅ​ឆ្ងាយ​ពី​គ្នា ក៏មិននឹកស្មានថាបេះដូងរបស់យើងក៏ត្រូវឃ្លាតឆ្ងាយ ដូចពាក្យថាឃ្លាតឆ្ងាយណាយចិត្ត»៕ ប្រភព៖ បរទេស