កំពូលតារាស្រីដ៏ស្រស់ស្អាត Kimberly រអិលមាត់បញ្ជាក់មុនវេលាដ៏ល្អ! នាងរំភើបខ្លាំង នៅពេលទន្ទឹងរង់ចាំរបស់ពិសេសសម្រាប់ថ្ងៃនៃ ពិធីធំ

184

នេះគឺ​ជា​គូស្នេហ៍​តារា​មួយ​គូ​ទៀត​ដែល​នឹងមានគំរោងរៀបការ សម្រាប់តួឯកប្រុសល្បីឈ្មោះ Mark Prin Suparat និង តួឯកស្រី Kimberley Anne Tiamsiri ។

ពួកគេ នឹងប្តូរឋានៈពីគូដណ្តឹង មកជាគូស្នេហ៍ពិតដើម្បីក្លាយជា “ដៃគូជីវិត” នាពេលខាងមុខ ក៏នឹងធ្វើឱ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះស្នេហារបស់ពួកគេ។

សុំរំលឹកបន្តិច កាលពីពេលថ្មីៗនេះ Mark Prin បានសុំ​មិត្ត​ស្រី​រៀបការ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្វីស ក្រោយ​ទាក់ទង​គ្នា​ជាង 8ឆ្នាំ ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ខ្លាំងបំផុត នាំឲ្យអ្នកគាំទ្រ និងអ្នកក្នុងវិស័យសិល្បចូលរួមអបអរគ្រប់គ្នា។

ថ្មីៗនេះ (6 សីហា 2022) Mark Prin បានផ្តល់បទសម្ភាសន៍។ លោកបាននិយាយថា នៅ​ពេល​នេះ​គឺ​ជា​ឱកាសដ៏​ល្អ​នៃ​ពិធី​មង្គលការ វាអាចនឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ ឬចុងឆ្នាំក្រោយ ប៉ុន្តែខ្ញុំចង់ប្រាកដអំពីអ្វីៗគ្រប់យ៉ាង ហើយពួកយើងក៏នឹងប្រាប់អ្នកទាំងអស់គ្នាអំពីថ្ងៃដ៏ល្អឲ្យបានច្បាស់លាស់។

ម្ចាស់ខ្លួន​ក៏​បានបន្ថែម​ដូច្នេះ​ដែរ។ ខ្ញុំ​ទទួល​ស្គាល់​ថា ​ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​រង់ចាំជាច្រើនខែ​​រហូត​ដល់​ថ្ងៃ​ធំ តារាស្រី Kimberly ក៏បានបង្ហាញអារម្មណ៍ខ្លួនថា ខ្លួនឯងអង្គុយមើលរ៉ូបរៀបការជារាល់ថ្ងៃ៕ ប្រភព៖ បរទេស