អូហូ! ត្រឹមរូបមួយសន្លឹកថតសែលហ្វីក្នុងជណ្តើរយន្ត Chompoo Araya ​ស្អាតដូចការពិតស្ដែងៗ ហ្វេនៗមើលឡើក្រហាយភ្នែក

219

ប្រិយមិត្តនិយមតាមដានរឿងភាគថៃប្រហែលជាបានដឹងហើយពីកំពូលតារាសម្ដែងស្រីជួរមុខដូចជា Chompoo Araya មិនថាតែការបង្ហាញវត្តមានសម្ដែងក្នុងរឿងភាគល្បីៗ ក៏ដូចជាការដើរម៉ូដនានា​ តាមបណ្ដាវិស័យផ្សេងៗតែងតែទទួលបានការគាំទ្រខ្លាំងពីមហាជនទូទាំងប្រទេស។

ដូចដែលបានឃើញ តារាសម្ដែងស្រី Chompoo Araya បានកំពុង​ធ្វើ​ឱ្យកក្រើកជាថ្មីម្ដងទៀតពេញបណ្ដាញសង្គម ខណៈចេញមកបញ្ចេញនូវរូបភាពមួយសន្លឹក អួត​រាង​សមាមាត្រ​តូចច្រឡឹង។ ជាពិសេសជាងនេះ នោះគឺនាងជា Superstar មួយរូបក្នុងឧស្សាហកម្មកម្សាន្តថៃ ដែលអាចក្ដោបយកតំណែងតួឯកយ៉ាងរឹងមាំ រហូតបច្ចប្បន្ននេះ។

ថ្មីៗនេះ Chompoo Araya រិតតែធ្វើឲ្យបណ្តុំអ្នកគាំទ្រមួយចំនួនធំ ផ្ទុះការកោតសរសើរមិនចេះ ក្រោយពេលបង្ហាញរូបភាពមួយសន្លឹកថត​ Selfie ក្នុង​ជណ្តើរ​យន្ត​លើប្រព័ន្ធ IG ធ្វើឲ្យអ្នកគាំទ្រដែលតែងតែតាមដានសកម្មភាពកម្លងមក ភ្ញាក់ផ្អើល បើកភ្នែកធំៗ ដោយសារតែអាវនាងមានរាងសមាមាត្រដែលមើលទៅដូចរបស់ពិត។

ឯអ្នកមួយចំនួនទៀត និយាយថា វាគ្រាន់តែជាអាវដែលមានរូបរាង និងសមាមាត្រជាក់ស្តែងប៉ុណ្ណោះ តើនរណា​ហ៊ាន​ពាក់​តាម​ម៉ាក់?






ប្រភព៖ បរទេស