ស្រក់ទឹកភ្នែកពេលយល់អារម្មណ៍កូន! Lina Ng បានបង្ហាញខ្លួនជាមួយកូនប្រុសអាយុ ១៦ឆ្នាំ ហើយបានបង្ហាញពីភាពលំបាករបស់ម្ដាយក្នុងការអប់រំកូនប្រុស (មានវីដេអូ)

Lina Ng ឈានចូលវ័យ ៤៨ ឆ្នាំ គឺជាភ្ញៀវក្នុងកម្មវិធី A Night Under The Stars សប្តាហ៍នេះ ហើយមកជាមួយនាងគឺជាកូនប្រុសអាយុ ១៦ ឆ្នាំ Joel Lam ។

រួមគ្នាជាមួយម្ចាស់ផ្ទះ Darren Lim និងកូនប្រុសច្បងរបស់គាត់ឈ្មោះ Jairus អាយុ ១៤ ឆ្នាំ Lina និង Joel បានប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់នៅឯកន្លែងបោះជំរុំ ហើយព្យាយាមចាប់ដៃគ្នានេសាទសម្រាប់អាហារពេលល្ងាចសម្រាប់ពួកគេ។

Joel បានបង្ហាញថាខ្លួនមានភាពអត់ធ្មត់ និងគិតបានល្អិតល្អន់ណាស់ នៅពេលដែលមកដល់ចំណុចនៃដោះស្រាយ ដោយម្តាយគេ បង្ហាញបុគ្គលលក្ខណៈ “មិនច្បាស់លាស់”។

Lina បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​គ្រូ​អប់រំ​កាយ​លោក Mike Lam ក្នុង​ឆ្នាំ ២០០៤ ហើយ​ក្រៅ​ពី Joel ពួក​គេ​មាន​កូន​ប្រុស​ពីរ​នាក់​ទៀត គឺ Jeriel អាយុ ១៨ ឆ្នាំ និង Samuel អាយុ ១១ ឆ្នាំ ។

Lina បានសួរ Joel អំពីពេលវេលាដែលគេបានទៅស្ទូចត្រីជាមួយប៉ារបស់គេ ហើយចង់ដឹងថាតើវាសប្បាយសម្រាប់គេឬអត់? នៅពេលនៅជាមួយបុរសចំណាស់របស់គាត់

ខណៈពេលដែល Joel បាននិយាយថា គេរីករាយបំផុត ពេលនៅជាមួយ Lina នាងយល់ថា គេចូលចិត្តទៅការហាត់ប្រាណ និងលេងកីឡាក្រៅផ្ទះជាមួយឪពុក។

នៅពេលដែល Lina សុំឱ្យកូនពន្យល់ពីមូលហេតុ នោះដំបូងឡើយ Joel ស្ទាក់ស្ទើរ ព្រោះខ្លាច “ត្រូវម្ដាយស្តីបន្ទោស”។

បន្ទាប់ពី Lina សន្យាថា នាងនឹងមិនខឹងទេ Joel ក៏បន្តទៀតថា មកពីម្ដាយរបស់ខ្លួន​មិនចេះហែលទឹក ទាំងនាងថែមទាំងមិនសូវពូកែស្ទូចត្រី ឬរត់ផងដែរ។

“រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ការ​ប្រកួត​បាល់​ទាត់នឹង​ដំណើរការដោយ​យ៉ាង​ណា​ទេ ខ្ញុំ​នៅ​តែ​មិន​មាន​គំនិត​នោះ​ទេ» នាង​បាន​ប្រាប់ Joel ដែលនាងមិន​អាច​ជួយគេ​បាន​​ ដោយគេបាន​សើចឲ្យ​ម្តាយ។

Lina បាននិយាយនៅពេលនាងចាប់ផ្តើមបង្ហូរទឹកភ្នែកថា “ឪពុកម្តាយត្រូវតែរឹងមាំសម្រាប់កូនរបស់ពួកគេ ខ្ញុំគិតថាវាជាផ្នែកដ៏លំបាកនៃការធ្វើជាឪពុកម្តាយ” ។

បន្ទាប់មកនាងបាននិយាយអំពីការតស៊ូដែលនាងជួបប្រទះក្នុងទំនាក់ទំនងជាមួយកូនប្រុសថា «ការធ្វើជាម្តាយគឺពិបាកណាស់ ប៉ុន្តែវាមិនមែនជាការរងទុក្ខនោះទេ។ ក្នុង​នាម​ជា​ម្ដាយ មាន​ការ​លំបាក​ដែល​ពិបាក​នឹងថ្លែង​»។

បន្ទាប់មក Lina បានបង្ហាញឱ្យដឹងថា Joel គឺជា “មនុស្សអាក្រក់បំផុតនៅពេលគាត់នៅក្មេង” ហើយត្រូវបានដាក់ទោសច្រើនបំផុតដោយនាងផងដែរ។ ប៉ុន្តែ​គេ ​«បាន​ក្លាយ​ជា​មនុស្ស​យល់​ដឹង​ភ្លាមៗ» ពេល​កូននេះ​រៀន​នៅ​ថ្នាក់​បឋម​សិក្សា​ថ្នាក់ទីប្រាំ ហើយ​ដឹង​ថា​ពេល​ណា​គួរ​លេង និង​ពេល​ណា​ត្រូវ​រៀន។

នៅពេល Joel មានអាយុ ១៤ ឆ្នាំ Lina បាននិយាយថា នាងបានសួរកូនថា តើកូននៅចាំពីរបៀបដែលម្ដាយធ្លាប់ដាក់ទណ្ឌកម្មគេទេ ហើយចង់ដឹងថាតើគេនៅតែខឹងនឹងនាងដែរឬទេ។

Joel បាន​ទទួល​ស្គាល់​ថា គេ​មិន​សប្បាយ​ចិត្ត​នៅកាល​នោះ​ ដោយ​គេ​មិន​ដឹង​ពី​មូលហេតុ​នៃការដាក់​ទោសនេះ។ អរគុណណាស់ ទីបំផុតកូនបានយល់ពីហេតុផលរបស់ខ្លួន៕ ប្រភពពី៖ Sina