

ម៉ូដសម្លៀកបំពាក់រហ័ស ដែលត្រូវបានគេស្គាល់ថាជាសម្លៀកបំពាក់ទាន់សម័យ គុណភាពទាប តម្លៃថោកសមរម្យ ដែលពាក់ក្នុងរយៈពេលខ្លី ត្រូវបានបោះចោល កំពុងក្លាយជាបញ្ហាបរិស្ថានធ្ងន់ធ្ងរនៅលើភពផែនដីរបស់យើង។
ជាមួយនឹងសម្លៀកបំពាក់ម៉ូដរហ័សត្រូវបានពាក់ក្នុងរយៈពេលខ្លី បន្ទាប់មក វាក្លាយទៅជាកាកសំណល់ដែលមនុស្សបោះចោល ដោយមិនអាចរលួយតាមធម្មជាតិ រហូតដល់បង្កឲ្យមានសំរាមគរដូចភ្នំក្នុងករណីនេះ។
កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារព័ត៌មានអន្តរជាតិមួយបានបញ្ចេញរូបភាពនៃសំរាមម៉ូតរហ័សដែលគរលើឆ្នេរខ្សាច់ក្នុងទីក្រុង Accra ប្រទេសហ្គាណា ដោយគេជឿថាមកពីប្រទេសអង់គ្លេស រួមទាំងប្រទេសអ្នកមានផ្សេងទៀត។
យោងតាមការស្ទង់មតិដោយអង្គការសប្បុរសធម៌បរិស្ថាន WRAP ច្រើនជាង 70 ភាគរយនៃកាកសំណល់ម៉ូដលឿនបានមកពីការលក់រាយសម្លៀកបំពាក់របស់ចក្រភពអង់គ្លេស រួមទាំងការនាំយកទៅបរិច្ចាគនៅពេលមិនពាក់វា។
ប៉ុន្តែនៅពេលដែលគ្មាននរណាម្នាក់បន្តប្រើវាទេនោះវាត្រូវបានបោះចោល ដូចកាកសំណល់ម៉ូដលឿនដែលយើងឃើញ។
បញ្ហាម៉ូដលឿនជាបញ្ហាចម្បងក្នុងប្រទេសអង់គ្លេសជាច្រើនឆ្នាំមកហើយ ព្រោះអង់គ្លេសជាប្រទេសនាំចេញសម្លៀកបំពាក់ធំមួយនៅអឺរ៉ុប។
បច្ចុប្បន្ននេះ Carbon Footprint នៃឧស្សាហកម្មម៉ូដនៅក្នុងប្រទេសនេះកំពុងកើនឡើង។
នៅពេលដែលអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗប្តូរម៉ូដលឿនៗ សម្លៀកបំពាក់ 300.000 តោនត្រូវបានបោះចោលជារៀងរាល់ឆ្នាំនៅក្នុងចក្រភពអង់គ្លេស ដែលស្មើនឹង 30 គំនរសំរាម។
ដូចដែលអ្នកអាចឃើញការបោះចោលសម្លៀកបំពាក់ទាំងនេះប៉ះពាល់ដល់ប្រទេសដទៃទៀត។ ឆ្នេរនេះត្រូវបានគ្របដណ្តប់ដោយសម្លៀកបំពាក់ជជុះដែលគ្មាននរណាម្នាក់ត្រូវការ ហើយជាការពិតណាស់ វាបង្កើតបញ្ហាបំពុលទាំងដី និងទឹកផងដែរ៕