អុញ! Mick បញ្ចេញក្បាច់​រាំឡើងស៊ិចស៊ី អង្រួនចិត្តស្រីៗកក្រើកឆាក តែដាក់ Caption បែបនេះ ធ្វើឲ្យអ្នកគាំទ្រខមិនយ៉ាងចាក់ដោត (វីដេអូ)

180

ជារឿងថ្មីមួយដែលកំពុងធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គមតាមដានភ្លូ្កកទឹកភ្លូកដី គឺរឿង “ខ្សែលោហិតបងប្អូន” របស់ប៉ុស្ដិ៍លេខ ៧ ដែលមានការចូលរួមសម្ដែងដោយ Mick Thongraya, Thisa Waritthisa និង Jenny Chayisara។ ដោយក្នងនោះវគ្គចុងក្រោយដែលបានចាក់ផ្សាយកាលពី (២៤ កក្កដា ២០២២) បានបង្ហាញជាមួយ​ឈុត​ក្តៅ​សាច់​របស់​តារាសម្ដែងប្រុស Mick Thongraya បន្តិចបន្តួចអង្រួនបេះដូងអ្នកគាំទ្រមិនចឲ្យញាបញ័េខ្លាំង។

ក្នុងឈុត​នោះដែរ តារា​ប្រុសវ័យក្មេង Mick បានបញ្ចេញ​ក្បាច់​រាំ​យ៉ាង​ក្តៅ​គគុក កាច់​ចង្កេះ​លើ​ឆាក​ បូក​រួម​ទាំង​ការស្លៀក​ខោ​សាច់​ក្រណាត់ អាវ​ស្តើង​ពណ៌​ស​សើម​ជោក​យ៉ាង​ខ្លាំង ស្ទើតែធ្វើឲ្យឆាកទាំងមូលឆាបឆេះដូចភ្លើង ជាពិសេសហ្វេនស្រីៗតែម្ដង។

មួយវិញទៀត Mick ក៏បានបង្ហោះឃ្លីបនេះលើប្រព័ន្ធ IG បន្ថែមជាមួយសម្ដីថា “សូមទស្សនាឈុតនេះយប់នេះ សកម្មភាពពិបាក ពិបាកជាងរឿងភាគ”។ ក្រោយពីបានទស្សនាហើយបណ្ដាអ្នកគាំទ្រ នាំគ្នាចូលខមិនព្រមននឹងការលេងសើចថា “បង្ខំ​មែន​!? ដល់​ម្ល៉ឹង​តួ​ឯក​រឿង​ដូច​ Sao Thisa ​នៅ​តែ​លួង​ខ្លួន​ឯង​ថា “មិន​ពិបាក​អី​ទេ លេង​ជា​ខ្លួន​ឯង ហាហា” ៕


វីដេអូ៖

ប្រភព៖ បរទេស