
ចុងក្រោយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ជាពេលវេលាមួយដែលធ្វើឱ្យមហាជនមួយចំនួនធំនាំគ្នាញញឹម ខណៈអ្នកម្ដាយដ៏សុីវីល័យ Lydia បង្ហាញវីដេអូឃ្លីបមួយរវាងឪពុក Matthew នាំកូនៗបណ្តូលចិត្តទាំងពីរ Dylan និង Demi ទៅលេងទឹក។ ដោយក្នុងទឹដ្ឋភាពនោះក្មេងតូច Dylan បានធ្វើឲ្យអ្នកគាំទ្រចំហរមាត់ធ្លុងភ្លាមៗ បន្ទាបពីបានបញ្ចេញក្បាច់លេងទឹងដ៏ញាក់សាច់ មិននឹកស្មាន។
ប៉ុន្តែអ្វីដែលគួរឲ្យចាបអារម្មណ៍ជាងនោះគឺ Demi ដែលមើលទៅហាក់ដូចជាមិនទាន់ត្រៀមខ្លួនជាស្រេច អំឡុងពេលដែលឪពុក Matthew ថត ពេលកំពុងលេងទឹកជាមួយគ្នា រហូតធ្វើឲ្យ Dem មានសកម្មភាពតានតឹងបំផុតលាយឡំការភ័យខ្លាច ហើយឱបជើងឪពុកយ៉ាងតឹងណែនតែម្ដង។
ស្របពេលជាមួយគ្នានោះ អ្នកម្តាយ Lydia ដែលកំពុងមានផ្ទៃពោះផងដែរនោះ ក៏បាននិយាយចំអកឲ្យកូនថា “សប្បាយណាស់! (មែនទេ?!)”។ ទន្ទឺននេះ ក៏មានអ្នកគាំទ្រជាច្រើន ចូលមកខមិនលួង Demi ព្រោងព្រាតថា “ជីវិតខ្លាំងណាស់ ស្រឡាញ់ជើងរបស់នាងនៅជាប់នឹងឪពុកនាងយ៉ាងតឹងតែង ស្រឡាញ់ Demi កាន់ជើងរបស់ប៉ាៗ ឪពុក Matt ខ្លាំងពូកែ ហើយអាចមើលថែកូនបានយ៉ាងល្អ”៕
ប្រភព៖ បរទេស