ត្រឹមមួយសប្ដាហ៍ កូនប្រុសតារាប្រុស Ken ធ្វើឲ្យម៉ាក់ៗនឹកឥតល្ហែរ រហូតអ្នកគាំទ្រទ្រាំមិនបានឲ្យបេះដូងពេញ IG

309

បងប្អូនដែលចូលចិត្តតាមដានរឿងភាគថៃប្រហែលជាបានដឹងហើយពីកំពូលតារាសម្ដែងប្រុសរូបសង្ហា Ken និងភរិយាបណ្ដូលចិត្ត Noi Busakorn។ ក្រោយអ្នកទាំងពីរសាងគ្រួសារជាមួយគ្នាកន្លងមក ក៏បានទទួល​ចំណងដៃកូនប្រុសរូបសង្ហាពីនាក់ ដែលកំពុងធ្វើឲ្យមហាជនជ្រួលជ្រើមពេញចិត្តភ្លូកទឹកភ្លូកដី។

កូនប្រុសអ្នកទាំងពីរមានឈ្មោះថា Khun-Joon ហើយថ្មីៗនេះអ្នកទាំងពីរមានដំណើរកម្សាន្តមួយទៅបោះជំរុំនៅប្រទេសស្វីសនារដូវក្តៅ។ ក្នុងទិដ្ឋភាពនេះបានធ្វើឲ្យអ្នកម្ដាយ​ដ៏​ស្រស់​ស្អាត Busakorn ពោលពាក្យនឹកកូនមាត់ឡើយ។ Busakorn ហាក់​នឹក​កូន​យ៉ាង​ខ្លាំង ក្រោយកូនប្រុសជាទីស្រលាញ់ទាំងពីរបានទៅបោះជំរុំរដូវក្តៅនៅប្រទេសស្វីសទើបតែបានរយៈពេលមួយសប្តាហ៍។

រិតតែពិសេស អ្វីដែលធ្វើឲ្យ Busakorn ​សប្បាយចិត្ត នឹង​នឹក​កូនប្រុស Khun-Jun ខ្លាំងជាងនោះ ខណៈខាងជំរុំបានផ្ញើរូបភាពដ៏មានមុខមាត់សង្ហារបស់កូនប្រុសទាំងពីរជាបណ្តើរៗ។ បន្តិចក្រោយមក មហាជនជាច្រើនបានចូលមកចុច និងផ្ញើបេះដូងទៅកាន់អ្នកម្តាយ Busakorn យ៉ាងខ្លាំង រួមជាមួយនឹងក្តីស្រលាញ់ដ៏ធំធេងចំពោះកូន៕






ប្រភព៖ @kun_jun