
ទស្សនាវដ្ដីដ៏ល្បីមួយបានចេញផ្សាយរូបភាពផ្ទះប្រណីត តារាសម្ដែងដ៏ល្បីដូចជា Johnny Depp ដែលមានតម្លៃជាង 13 លានដុល្លារ ប្រមាណ។
Penthouse នេះមានទីតាំងនៅកណ្តាល L.A. Penthouse របស់ Depp រួមបញ្ចូលគ្នានូវបន្ទប់ចំនួន 5 ដែលមានតម្លៃ 7,2 លានដុល្លារ នៅជាន់កំពូលនៃអគារ Eastern Columbia ។
សម្រាប់ Johnny Depp គឺជាតារាសម្តែងជនជាតិអាមេរិក។ លោកត្រូវបានគេស្គាល់ថាជា Jack Sparrow ក្នុង Pirates of the Caribbean, Mad Hatter នៅ Alice in Wonderland និង Willy Wonka នៅ Charlie and the Chocolate Factory ។
លោកធ្លាប់បានជាប់ឈ្មោះសម្រាប់ពានរង្វាន់អូស្ការបីដង ហើយទស្សនាវដ្ដី People ក៏បានជ្រើសរើសគាត់ជា”បុរសសិចស៊ីបំផុត” សម្រាប់ឆ្នាំ 2003 និង 2009 ៕