គ្រាន់តែ James បង្ហោះរូបជាមួយមិត្តបីនាក់ ធ្វើឲ្យអ្នកគាំទ្រផ្ទុះសំណើចភ្លាម ព្រោះលេង Caption ខ្លាំងពេក!

466

បងប្អូនដែលនិយមតាមដានតារាថៃប្រហែលជាបានជ្រាបហើយពីកំពូលតារាសម្ដែងប្រុសរូបសង្ហា James-Jirayu ដោយលោកជាតារាសម្ដែងមួយរូបដែលមានទេពកោសល្យ សមត្ថភាព និងភាពបុិនវៃឆ្លាតខ្លាំងនៅ​ក្នុងឧស្សាហកម្មកម្សាន្តថៃ នាពេលបច្ចប្បន្ននេះ។

មួយវិញទៀតលោក James-Jirayu រាលពេលបង្ហាញវត្តមានលើបណ្ដាញសង្គម ក៏ដូចជាការសម្ដែងរឿងភាគល្បីផ្សេងៗ តែងធ្វើឲ្យមហាជនមួយចំនួនធំមានអារម្មណ៍សប្បាយរីករាយ និងរំភើបចិត្តខ្លាំង ជាពិសេសរូបរាងដ៏សង្ហារបសលោកបានក្លាយជាចំណីចក្ខុ ធ្វើឲ្យផ្ទុះការចាបអារម្មណ៍ភ្លូកទឹកភ្លូកដី និងមិនដែលធ្វើឲ្យខកបំណងម្ដងណាឡើយ។

ថ្មីៗនេះ លោក James-Jirayu មានឱកាសបានថតរូបជាមួយតារាសម្ដែងប្រុសដ៏ល្បីដូចជា Tor Thanapob និង Naphat ក៏បានថតរូបភាពមួយសន្លឹកនិងបង្ហោះលើប្រព័ន្ធ Instagram ដើម្បីទុកជាអនុស្សាវរីយ៍។ ទន្ទឹមនឹងនោះថែមទាំងបានសរសេរបន្ថែមជាមួយ Caption ថា “សង្ហាគុណនឹងបី”។

បន្តិចក្រោយមក រូបភាពអ្នកទាំងបីបានធ្វើឲ្យអ្នកគាំទ្រដែលបានទស្សនាហើយផ្ទុះសំណើច​ភ្លាម ព្រោះ​មើលទៅ​រូបភាព​ដែល​មនុស្ស​ទាំង​៣​នាក់​ ត្រូវបាន​ចាំង​ប៉ះមុខ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ទោះយ៉ាងណាក៏ដោយ ទិដ្ធភាពនេះនៅតែទាញចិត្តអ្នកគាំទ្រ ពេញចិត្តស្រឡាញដកចិត្តមិនរួចឡើយ៕



ប្រភព៖ បរទេស