ស្ថានភាពបែបណា!! បានត្រឹមរូបមួយសន្លឹកនេះ Pinky ធ្វើឲ្យអ្នកគាំទ្រសម្រុករិះគន់ និងលើកទឹកចិត្ត ដល់ម្លឹង!

739

ថ្មីៗនេះមានរឿងគួរឪ្យភ្ញាកផ្អើលមួយចំពោះតារាសម្ដែងស្រីមុខឃ្យូត Pinky Savika បន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណេតមួយភាគធំបាននាំគ្នាថតវីដេអូឃ្លីប ខណៈពេលកំពុងតែដើរចាកចេញពីព្រលានយន្តហោះ ហើយបានបង្ហោះតាមរយៈបណ្តាញទំនាក់ទំនងសង្គមជាមួយនឹងចំណងជើងថា “សូមស្វាគមន៍មកកាន់ Narathiwat”។

ប៉ុន្តែអ្វីដែលរិតតែធ្វើឲ្យមាហជនទាក់ទាញបំផុតនោះគឺ ទឹកមុខរបសតារាសម្ដែងស្រី Pinky Savika ហាក់បីដូចជាមិនសប្បាយចិត្តទាល់តែសោះ ទឹកមុខមានសភាពហត់ រហូតបណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងព្រមទាំងចោទជា​សំណួរ​ថា តើ​ស្ថានភាព​បែប​ណា​!?

ក្រោយពីបានឮដូច្នោះ Pinky Savika បានប្រើប្រាស់គណនី Tik Tok ផ្ទាល់ខ្លួន @pinkysavika ថែមទាំងសរសេរ Comment ឆ្លើយតបនឹងអ្នកនិយមលេងអ៊ីនធឺណិត ជាមួយនឹងការបកស្រាយថា “សួស្តី ពេលនោះយើងប្រប្រញាប់ណាស សុំទោសដែលមិនបាននិយាយសួស្តី”។ ភ្លាមក៏មានបណ្ដាអ្នកគាំទ្រជាច្រើនចូលរួមខមិនបន្តលើកទឹកចិត្តពេញបណ្ដាញសង្គម។

“យើងពិតជាមិនបានតាមដាន Pinky ដូច្នេះខ្ញុំមិនដឹងថា Pinky ជាមនុស្សបែបណានោះទេ។ ប៉ុន្តែបន្ទាប់ពីជួប Pinky យប់មិញ យើងត្រូវតែតាមដាន Pinky ឲ្យបានគ្រប់ប៉ុស្តិ៍។ យើង​លង់​ស្នេហ៍​នឹង​ភាព​គួរ​ឱ្យ​ស្រឡាញ់​របស់ Pinky កុំខឹងយើងអី យើងសុំទោស”៕

ប្រភព៖ បរទេស