ញាក់សាច់ទ្រើតៗ! ទៅទស្សនាបន្ទប់គេងថ្មីដែល Lee-Due ត្រៀមទទួលកូនដំបូង ទិដ្ធភាពអស្ចារ្យខ្លាំង ស័ក្កិសមទាយាទសេដ្ធីលុយលាន

1040

ប្រិយមិត្តប្រាកដជាបានជ្រាបហើយជាមួយកំពូលតារាសម្ដែងស្រីវ័យក្មេង Due Arisara នឹងគូស្នេហ៍រូបសង្ហា Sebastian Lee ដែលត្រូវបានមហាជនដឹងថា ជាកំពូលអ្នកជំនួញវ័យក្មេងដែលមានទ្រព្យច្រើនលាន រហូតចាយមិនអសឡើយ។

ដូចដែលបានឃើញហើយក្រោយពីអ្នកទាំងពីរបានបង្កើតស្នេហាជាមួយគ្នា លោក Sebastian Lee បានផ្តល់នូវភាពកក់ក្ដៅ ក្ដីស្រឡាញ់ នឹងមានក្ដីសុខសម្រាបកំពូលតារាសម្ដែងស្រី Due Arisara ដែលជាគូស្នេហ៍បណ្ដូលចិត្ត។

រឹតតែពិសេសជាង ថ្មីៗនេះ គូស្នេហ៍វ័យក្មេង Due-Lee កំពុងធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើន មានអារម្មណ៍រីករាយ និងរំភើបចិត្តបំផុត ក្រោយអ្នកទាំងពីរត្រៀមខ្លួនក្លាយជាឪពូកម្ដាយថ្មីថ្មោង នាពេលខាងមុខនេះ។

យោងតាមប្រព័ន្ធ Instagram Story @jetsetseb ក៏បានបង្ហោះរូបថត នៃការអាប់ដេត ពីការត្រៀមខ្លួនទទួលបណ្ដូលចិត្តចូលក្នុងគ្រយសារ។ ដោយក្នុងនោះគឺជាអ្នកទាំងពីរបានបង្ហាញពីបន្ទប់គេងរបស់កុមារដែលមានភ្ជាប់មកជាមួយនូវទិដ្ឋភាពដ៏អស្ចារ្យ បូករួមជាមួយនឹងសម្ភារៈសំខាន់ៗសម្រាប់ម្តាយ និងទារក រួមទាំងគ្រែគេង រទេះរុញ កម្រាលពូក និងអ្វីៗជាច្រើនទៀតសុទ្ធតែអស្ចារ្យ។

ស្របពេលជាមួយគ្នានោះលោក Sebastian Lee ក៏បានបន្ថែមជាមួយចំណង​ជើង​ជា​ភាសា​អង់គ្លេស​ “Final Countdown, Full House”។

ប្រភព៖ @jetsetseb