

“Prang Kannarun ” ធ្វើបច្ចុប្បន្នភាពរូបភាពនៃការព្យាបាលអ្នកជំងឺ បាត់បង់ប្រព័ន្ធការពាររាងកាយ អ្នកគាំទ្រនាំគ្នាព្រួយបារម្ភ និងផ្ញើសារលើកទឹកចិត្ត។
អ្នកជំងឺបានបញ្ជាក់ថា នាងស្ថិតក្នុងស្ថានភាពល្អ ហើយកំពុងតែសម្រាកព្យាបាល។
នេះធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភជាខ្លាំង។ សម្រាប់តួឯកស្រីដ៏ស្រស់ស្អាត Prang Kannarun ដែលថ្មីៗនេះបានចេញមកអាប់ដេតរូបភាពនៃការឈឺខ្លះៗក្នុង story Instagram ហើយពេលអ្នកគាំទ្រសួរនាំឃើញថា ពេលនេះ Prang ឈឺហើយ ឈឺជំងឺ “អូតូអ៊ុយមុន (Autoimmune)” និងកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់។
ថ្មីៗនេះ Prang បានបង្ហោះរូបភាពមួយសន្លឹកក្នុង Instagram របស់នាង ធ្វើអោយអ្នកគាំទ្រ Comment សួរថា Prang កំពុងព្យាបាលអ្វី ស្រាប់តែ Prang ឆ្លើយថា “Prang បាត់បង់ប្រព័ន្ធស៊ាំ” ចា៎ 6 ខែហើយ ប៉ុន្តែពេលនេះខ្ញុំជាសះស្បើយ 90%ហើយ កុំបារម្ភអី៕ ប្រភព៖ Sanood