

ពីករណីម្តាយ Ploypailin ម្តាយរបស់ Weir Sukonwat Kanarat បានត្រលប់មកលេងប្រទេសថៃវិញហើយ។
គាត់បានបង្ហោះរូបភាពបើកមុខកូនប្រុសកំពុងផ្អែមល្ហែមឲ្យអ្នកគាំទ្រមើលឃើញច្បាស់មិនបាច់ទាយទៀតទេ តាមរយៈ Instagram ឯកជន patti_naz ដែលបានបង្ហោះរូបថតពេលទៅលេងសមុទ្រ និងធ្វើបុណ្យជុំគ្នា។ បូករួមជាមួយនឹងពាក្យថា “ស្រលាញ់អ្នកទាំងអស់គ្នា” នៅក្នុងព្រឹត្តិការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណេតដែលបានឃើញរូបភាពទាំងនោះនិយាយជាសំឡេងដូចគ្នា។ សង្សារថ្មី Weir មើលទៅពិតជាស្និទ្ធស្នាលជាមួយម្ដាយរបស់ Weir ណាស់។
ក្រោយម្តាយលាតត្រដាងមុខគូស្នេហ៍ថ្មីរបស់កូនប្រុស ។ មានអ្នកនិយមលេងអ៊ីនធឺណេតបានបើកចូលមើល Profile មិត្តស្រីរបស់លោក Weir Sukolwat ក្នុង Channel Tik Tok ឃើញថា Profile របស់មិត្តស្រីម្នាក់នេះពិតជាមិនធម្មតាទេ នាងមានឈ្មោះថា ” Vicki”
រូបពិតស្អាតហើយ Cute ណាស់ Profile ម្នាក់នេះឡូយណាស់ នាងគឺជានាយកប្រតិបត្តិដែលមានអាជីវកម្មផ្ទាល់ខ្លួន។
និយាយឲ្យចំទៅ គឺនាងស្អាត ឆ្លាត ហើយមាន លក្ខណៈកម្រិតពាន់លាន បញ្ចប់ថ្នាក់អនុបណ្ឌិតពីបរទេស មានកិត្តិយស ស្ទាត់ជំនាញច្រើនភាសា អាចនិយាយបានថា គួរតែមានដំណឹងល្អក្នុងពេលឆាប់ៗនេះផងដែរ៕ ប្រភព៖ thaistar