ក្រឡេកមកមើលមុខងារការងារ ស្វាមី Pancake មុនចូលបម្រើការក្នុងជួររាជការនិងប្រាក់ខែពិតប្រាកដបច្ចប្បន្ន អាចក្រាលដេកបាន

4547

កាលពីម្សិលមិញ (១០ មិថុនា ៦៥) គឺជាថ្ងៃមង្គល​ការរវាង​គូស្នេហ៍​ផ្អែមល្ហែម Pancake Khemanit និង លោកអធិការ Saksunthorn បន្ទាប់​ពី​ទាក់ទង​គ្នាជាង១០ឆ្នាំកន្លងមកនេះ។ ខណៈពេលដែលអ្នក​ទាំង​ពីរ​បាន​ស្លៀក​សម្លៀក​បំពាក់​កូន​កំលោះ​កូនក្រមុំ បានបង្ហាញនូវភាពស្រស់ស្អាត សង្ហា សុភាពរាបសារ ក្នុងពិធីមង្គលការលក្ខណៈគ្រួសារ ដោយមាន​មិត្តភ័ក្តិ​ជិត​ស្និទ្ធ​ទាំង​ក្នុង​និង​ក្រៅ​ឧស្សាហ៍​ចូល​រួម​អបអរ​សាទរផងដែរ។

ក្នុងនាមជាកូនកំលោះរបស់ Pancake ប្រាកដណាស់ មនុស្សជាច្រើនប្រហែលជាចង់ស្គាល់ឱ្យកាន់តែច្បាស់ថា គាត់ជានរណា និងមកពីណា។ តោះមកស្គាល់លោកអធិការ Saksunthorn ទាំងអស់គ្នា តើចំណូលរបស់មន្ត្រីរាជការក្នុងកម្រិតនេះទទួលបានប៉ុន្មាន?

ចំពោះ អធិការ Mee មានឈ្មោះពិត “លោកវរសេនីយ៍ទោ Saksunthorn Premanon” អាយុ៤៥ឆ្នាំ ជាកូនប្រុសតែម្នាក់របស់ “Pol. Col. Chutipakorn Premanon” អតីតជាអធិការ ជនអន្តោប្រវេសន៍ និងជាចៅប្រុសរបស់ “វរសេនីយ៍ឯក ពិសេស Phraya Thakonsornsilp”ឬ “Singto Premanon” ដែលជាកម្មាភិបាលនគរបាលខេត្តទី១ ឯម្តាយឈ្មោះ Nong Nooch Premanon ជាម្ចាស់ដីដ៏ធំមួយនៅកណ្តាលទីក្រុងបាងកក តំបន់​ Thonglor។

អធិការ Mee កើតនិងធំឡើងនៅក្នុងប្រទេសថៃ សិក្សា​នៅ​សាលា​ប្រទេស​ថៃ រហូត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ នៅ​អាយុ ១៦ ឆ្នាំ លោក​ក៏​សម្រេច​ចិត្ត​ទៅ​សិក្សា​នៅប្រទេសសហរដ្ឋ​អាមេរិក​តែ​ម្នាក់​ឯង។ មុន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ក្នុង​វិស័យ​កម្សាន្ត​ លោកបានធ្វើ​ការ​នៅ​ក្នុង​ជំរុំ​ Grammy ក្នុង​នាម​ជា​ផលិតករ​ឱ្យ​កម្មវិធី​ផ្សេងៗ​។ក្រោយ​មក​ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​ជាមួយ​ជំរំ​ BEC Tero មានតួនាទីជាអ្នករៀបចំកម្មវិធីប្រគុំតន្ត្រីធំមួយ ទន្ទឹមនឹងនេះដោយដឹងថាអ្នកនៅក្នុងគ្រួសារធ្វើការក្នុងជួររដ្ឋាភិបាលយូរមកហើយ អធិការ Mee ក៏បានសម្រេចចិត្តបង្វែរជីវិតការងារពីការងារសិល្បៈមកបម្រើមន្ត្រីរាជការ ដូចជាអាជីពប៉ូលីស ដោយចាប់ផ្តើមពីឋានន្តរស័ក្តិ “ស.ស.ស.” បន្ទាប់ពីទទួលបានសញ្ញាបត្របរិញ្ញាបត្រ ក៏បាន​ទៅ​បណ្ដុះបណ្ដាល​អាជ្ញា​ប័ណ្ណ​ប៉ូលិស​រហូត​​ទទួល​បាន​ឋានៈ​ជា “​ប៉ូ​លី​ស​”។ ចំណែក ប្រាក់ខែវិញលោកអធិការ Mee គឺទទួលបាន​ប្រមាណ​១៦.១៩០-៥៤.៨២០​ បាត​។

*ខាងក្រោមនេះជាប្រាក់ខែអ្នក​ដែល​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ ឬ​លើស​ពី​នោះ​គឺ​
-ឋានន្តរស័ក្តិ វរសេនីយ៍ទោ និង វរសេនីយ៍ទោ នគរបាល ទទួលបានប្រាក់បៀវត្សរ៍ កម្រិត (ស.១) ចាប់ពី ៦,៤៧០ – ៣៨,៧៥០ បាត។
-នាយនគរបាល ទទួលបានប្រាក់បៀវត្សរ៍កម្រិត (ស.២) ១៣.១៦០-៣៨.៧៥០ បាត។
-វរសេនីយ៍ទោ ទទួលប្រាក់បៀវត្សកម្រិត (ស.៣) ១៦.១៩០-៥៤.៨២០ បាត។
-វរសេនីយ៍ឯក ទទួលប្រាក់បៀវត្សកម្រិត (ស.៤) ១៩.៨៦០-៥៨.៣៩០ បាត
-វរសេនីយ៍ឯក (ពិសេស) ទទួលបានប្រាក់បៀវត្សកម្រិត (ស.៥) ២៤,៤០០-៦៩,០៤០ បាត។



ប្រភព៖ IG