Nut Nisamani រំភើបហៀរទឹកភ្នែក ខណៈមិត្តប្រុសរៀបចំឈុតពិសេសស៊ុប្រាយកណ្ដាលក្រុងដ៏មហិមានៅអឺរ៉ុប ផ្អើលអស់ហ្វេនៗស្រែកចង់ស្ងួតក

133

អាចនិយាយបានថា Nut Nisamani ជាតារាល្បីមួយរូបដែលមានអ្នក Follow ច្រើនសម្រាប់ Influencer និង YouTuber ដ៏ល្បី ហើយក៏ជាម្ចាស់ទំព័រ Flicking Brush ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមិនថាតែលើឈុតតុបតែងមុខ និងខ្លឹមសារច្នៃប្រឌិត ស្ទើតែទាក់ទាញភ្នែកមហាជនគ្រប់ពេលវេលា។

ដូចដែលបានឃើញស្រាប់ ថ្មីៗនេះ Instagram របស់ Nut Nisamani បានផ្ទុះកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្វើការបង្ហោះនូវរូបថតគូស្នេហ៍ប៉ុន្មានសន្លឹកជាមួយបុរសវ័យក្មេងម្នាក់កំពុងលុតជង្គង់សុំសំណើរដ៏ភ្ញាក់ផ្អើលមួយ ក្នុងបរិយាកាសដ៏រ៉ូមែនទិកនៅ Eiffel Tower អមបញ្ជាក់នឹង Caption ខ្លីៗថា “ហ៊ឺ!!! លុតជង្គង់ធ្វើអី? ខ្លាចអ្វីចេញមកក្រៅមែន?”។

បន្តិចក្រោយមក មានបណ្ដាមិត្តភក្តិ និងអ្នក​គាំទ្រជាច្រើន ចូលបញ្ចេញមតិ​ជា​បន្តបន្ទាប់​ថា ឬ​ក៏​មាន​ដំណឹង​ល្អ​? ដូច្នេះ ថាពិត​ព្រឹត្តិការណ៍​នេះយ៉ាងណានោះ ​ត្រូវ​រង់ចាំ​ស្តាប់​ចម្លើយ​ពី​អ្នក​ទាំង​ពីរ៕









វីដេអូបញ្ជាក់៖

https://www.instagram.com/p/CeLizcrpfoh/

ប្រភព៖ បរទេស