

អ្នកនាង Ann Sirium Phakdidamrongrit ជាតារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះមួយដួងដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយជាដំបូង ស្ថិតក្នុងវិស័យនេះ នាងបានចាប់ផ្ដើមធ្វើជាតារាបង្ហាញម៉ូដឲ្យទស្សនាវដ្ដីយុវវ័យ បន្ទាប់មកក៏បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញ រហូតទទួលបានប្រជាប្រិយភាពខ្លាំងជាមួយនឹងការងារជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្ត។
មួយវិញទៀត ប្រិយមិត្តនិយមតាមដាន Instagram របស់ Ann Sirium ពិតជាបានដឹងហើយថា អ្នកនាង Ann Sirium ធ្លាប់រៀបការជាមួយ Billy Ogan នឹងមានកូនស្រីម្នាក់ឈ្មោះ Nonnie មុនពេលចែកផ្លូវគ្នា។ រំលងមិនបានប៉ុន្មាន Ann Sirium ក៏បានបង្កើតទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញជនជាតិអង់គ្លេស Justin Tett ដែលជាមហាសេដ្ឋីផ្នែកហិរញ្ញវត្ថុ ហើយអ្នកទាំងពីរក៏ជាគូស្នេហ៍មួយគូទៀត ដែលតែងតែបង្ហាញក្ដីស្រឡាញ់ស្មោះស្ម័គ្រ ភាពផ្អែមល្ហែមមិនដែលថមថយឡើយលើបណ្ដាញសង្គម។
តួយ៉ាង ថ្មីៗនេះផងដែរឈានមកដល់ខួបអាពាហ៍ពិពាហ៍គម្រប់ ៨ ឆ្នាំ សម្គាល់ឃើញថា Ann Sirium បានប្រារព្ធពិធីបង្ហាញភាពផ្អែមល្ហែមក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំជាមួយមិត្តប្រុសបរទេស ដោយបង្ហោះសារក្នុងថ្ងៃខួបថា “ស្នេហាមិនមែនមានន័យថាបាននៅជាមួយគ្នាប៉ុន្មានថ្ងៃ ខែ ឬឆ្នាំទេ ស្នេហាគឺថាស្រលាញ់គ្នាប៉ុនណាក្នុងមួយថ្ងៃៗ រីករាយខួបកំណើត! #8years#anniversary #LaMinieraHappening”៕
ប្រភព៖ បរទេស