ឆ្នាំ ២០២២ នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនកុងតឺន័រ ដល់ទៅ ២០%

166

បរិមាណទំនិញឆ្លងកាត់នៅកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្តី។លោកបន្តថា ក្នុងអំឡុងឆ្នាំ២០២០ ចំនួនកុងតឺន័រឆ្លងកាត់មានកំណើនប្រមាណ០,៤ភាគរយ និងឆ្នាំ ២០២១ កំពង់ផែទទួលបានកំណើនប្រមាណ ១៤,១១ភាគរយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានទាន់ពេលវេលានិងត្រឹមត្រូវ ដែលជួយឱ្យរោងចក្រមួយចំនួននៅដំណើរការជាធម្មតា ។

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ សង្កេតឃើញថា បរិមាណទំនិញនៅតែបន្តមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចមានភាពល្អប្រសើរ ទាំងវិស័យផ្ទៃក្នុង ទាំងការលក់ផលិតកម្មផ្សេងៗ បានឆ្លុះបញ្ចាំងអំពី សកម្មភាពសេដ្ឋកិច្ចកម្ពុជាមានការដំណើរការទៅដោយរលូន ជាពិសេសបានធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ ចំណូលរបស់ជាតិ មានការកើនឡើងជាលំដាប់ ។

សម្រាប់រយៈពេល៤ខែឆ្នាំ២០២២នេះ គឺបរិមាណទំនិញជាតោន បានន័យថាយើងមានកំណើន១០,៧១ភាគរយ បរិមាណទំនិញជាកុងតឺន័រគឺយើងមានកំណើន ១៦,៧៤ភាគរយ ហើយនាវាចូលចត មានកំណើន១១,៦៧ភាគរយ ប៉ុន្តែបើគិតទាំងក្នុងខែ ៥ ទៀត គឺយើងមានកំណើនពាក់ព័ន្ធជាមួយនឹងកុងតឺន័រឆ្លងកាត់ប្រមាណជា ២០ភាគរយ ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។កំពង់ផែនេះ មានទីតាំងអំណោយផលស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយជារបាំងដ៏រឹងមាំក្នុងការការពារពីគ្រោះធម្មជាតិ ៕

 

អត្ថបទដោយ ៖ ​​Rathika