

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងទេសចរណ៍ បានប្រកាសអំពីកម្មវិធីប្រឡងប្រណាំងថ្មីមួយ ដើម្បីលើកស្ទួយទេសចរណ៍ និង សហគ្រិនភាព ដែលបើកឱកាសសម្រាប់អ្នកផលិតវីដេអូគ្រប់រូប ។
ការប្រឡងប្រណាំងនេះ ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សហគ្រិនខ្មែរ (Khmer Enterprise) ដាក់ចេញកម្មវិធីប្រឡងប្រណាំងវីដេអូ“ទេសចរណ៍ និងសហគ្រិនភាព” រដូវកាលទី១ ឆ្នាំ២០២២ ដើម្បីជំរុញយុទ្ធនាការ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី”។
រង្វាន់សម្រាប់ជ័យលាភី រួមមាន ៖
- លេខ១៖ ពានមួយ និងប្រាក់រង្វាន់ ៦ លានរៀល
- លេខ២៖ ពានមួយ និងប្រាក់រង្វាន់ ៤ លានរៀល
- លេខ៣៖ ពានមួយ និងប្រាក់រង្វាន់ ២ លានរៀល
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួមកម្មវិធី សូមមេត្តាអានសេចក្តីជូនដំណឹង និងចូលទៅតំណភ្ជាប់ខាងក្រោម និងទំនាក់ទំនងលេខទូរស័ព្ទ ០៩៥ ៩៨៣ ៨១៨ និង ០១០ ៦៥៣ ៧៨៩ ៕
ប្រភព ៖ ក្រសួងទេសចរណ៍
អត្ថបទដោយ ៖ Rathika