ប្រទះឃើញសត្វល្មូនមានជើង មិនធ្លាប់មាននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ

215

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានបង្ហោះវីដេអូមួយដែលបានបង្ហាញអំពីការរកឃើនូវពពួកល្មូនប្រភេទថ្មី នៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ។

គួរឱ្យដឹងថាប្រភេទសត្វល្មូនប្រភេទនេះ បើតាមការឱ្យដឹងពីផេក បុរាណាចារ្យ បានឱ្យដឹងថា ថ្លែនតូចកន្ទុយវែងខ្លួនបង្កង់ មានឈ្មោះ Lygosoma haroldyoungi ឬដែលនិយមហៅថា Harold’s writhing skink or Harold Young’s supple skink ជាសត្វអម្បូរថ្លែនកន្ទុយវែង Lygosoma ដែលមានលក្ខណៈពិសេសគឺ មានស្រកាជាលក្ខណៈបង្កង់ៗ ខ្លួនរាងមូលត្រស៊ុញ ជើងខ្លីៗ ។

តែទោះជាយ៉ាងណា សត្វនេះគ្មានពិស និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ យ៉ាងណាមិញ សត្វនេះភាគច្រើនឃើញមានរស់នៅឯប្រទេសថៃ ភូមា និងឡាវ រាប់ថាជាសត្វកម្រនិងជិតផុតពូជ នៅក្នុងពិភពលោកផងដែរ ៕

ប្រភព ៖ ក្រសូងបរិស្ថាន

អត្ថបទដោយ ៖ Rathika