

ចរន្តភ្ញៀវទេសចរជាង៣០ម៉ឺននាក់ក្នុងរយៈពេល៤សប្តាហ៍ជាប់គ្នានេះ បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាកំពុងវិលត្រលប់ទៅរកស្ថានភាពដើមពេញលេញវិញ ដូចកាលពីមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ។
នៅសប្ដាហ៍ទី១ នៃខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត ៣០ ម៉ឺននាក់ ។ ដោយឡែក សម្រាប់សប្ដាហ៍ទី ២ នៃខែឧសភា ឆ្នាំ២០២២នេះ (ជាសប្ដាហ៍ទី៤ដែលភ្ញៀវទេសចរផ្ទៃក្នុងបន្តកើនឡើង) ដោយមានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត៣៩០,៦០៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៧២,៥៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៨,០៧២នាក់ ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
- * ខេត្តព្រះសីហនុ ១១០,៩៨៩នាក់
- * រាជធានីភ្នំពេញ ៤០,២៩៨នាក់
- * ខេត្តបាត់ដំបង ៣៦,១១០នាក់
- * ខេត្តកែប ៣៥,៥០០នាក់
- * ខេត្តកំពត ៣២,២៧៩នាក់
- * ខេត្តសៀមរាប ៣២,០៥៧នាក់
- * ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់ ៕
ប្រភព ៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
អត្ថបទដោយ ៖ Rathika