Home កម្សាន្ត អស្ចារ្យណាស់! បន្ទាប់ពីឆ្លងកាត់ការតស៊ូលំបាកៗ Jonny ទទួលជោគជ័យមួយទៀតហើយ សំខាន់ភរិយាអបអរយ៉ាងផ្អែមល្ហែម

អស្ចារ្យណាស់! បន្ទាប់ពីឆ្លងកាត់ការតស៊ូលំបាកៗ Jonny ទទួលជោគជ័យមួយទៀតហើយ សំខាន់ភរិយាអបអរយ៉ាងផ្អែមល្ហែម

អាចនិយាយបានថា នេះគឺជាជោគជ័យដ៏សំខាន់មួយទៀតក្នុងជីវិតរបស់​តារា​សម្ដែង​ជើង​ចាស់ Jonny Anfone ដោយថ្មីៗ​នេះ (២៦ មេសា ២០២២) បាន​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពី​ “វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការ​អភិវឌ្ឍ ឬ NIDA”។

តួយ៉ាងក្នុងព្រិត្តិកាតរណ៍ដ៏អស្ចារ្យនេះ ដើម្បីជាការអបអរចំពោះជោគជ័យមួយនេះ ភរិយាដ៏ស្រស់ស្អាត Nok Jariya បានធ្វើការ​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយលោក Jonny Anfone និង​រូបថតជុំ​គ្រួសារ ក្នុងការសម្ដែងអារម្មណ៍រីករាយថា “អបអរសាទរលោកម្ចាស់ @jonny_anfone ដែលបានបន្តសិក្សាដ៏លំបាករហូតទទួលបានលទ្ធផលល្អ ប៉ុន្តែបាត់សមាជិក ១ នាក់ ដោយសារ Jamie រវល់នៅកន្លែងធ្វើការ”។

ជាមួយគ្នានោះ បន្ទាប់ពីលោក Jonny Anfone ទទួលបានរូបភាពពេលទទួលសញ្ញាបត្រលើកនេះ ក៏បានពោលពាក្យនិយាយថា “សប្បាយចិត្តណាស់ដែលបានទទួលសញ្ញាប័ត្រអនុបណ្ឌិតមួយទៀត ពិតជាហត់ណាស់”។ មិនតែប៉ុណ្ណោះ លោក ថែមទាំងបានទម្លាយពីទិដ្ឋភាពអតីតកាល ដោយរៀបរាប់បន្ថែមថា “​ខ្ញុំ​បាន​ទទួលកាត​ទាំងអស់នៃ Tri-Tho-ek ខ្ញុំ​អៀន​ណាស់”។ បន្តិចក្រោយមក មានបណ្ដា​មិត្តភ័ក្តិ និង​អ្នកគាំទ្រជាច្រើន​ចូលរួម​អបអរសាទរពេញបណ្ដាញសង្គម៕




ប្រភព៖ បរទេស

error: Content is protected !!
Exit mobile version