
អាចនិយាយបានថា នេះគឺជាជោគជ័យដ៏សំខាន់មួយទៀតក្នុងជីវិតរបស់តារាសម្ដែងជើងចាស់ Jonny Anfone ដោយថ្មីៗនេះ (២៦ មេសា ២០២២) បានទទួលសញ្ញាប័ត្របញ្ចប់ថ្នាក់អនុបណ្ឌិតពី “វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ ឬ NIDA”។
តួយ៉ាងក្នុងព្រិត្តិកាតរណ៍ដ៏អស្ចារ្យនេះ ដើម្បីជាការអបអរចំពោះជោគជ័យមួយនេះ ភរិយាដ៏ស្រស់ស្អាត Nok Jariya បានធ្វើការបង្ហោះរូបមួយសន្លឹកជាមួយលោក Jonny Anfone និងរូបថតជុំគ្រួសារ ក្នុងការសម្ដែងអារម្មណ៍រីករាយថា “អបអរសាទរលោកម្ចាស់ @jonny_anfone ដែលបានបន្តសិក្សាដ៏លំបាករហូតទទួលបានលទ្ធផលល្អ ប៉ុន្តែបាត់សមាជិក ១ នាក់ ដោយសារ Jamie រវល់នៅកន្លែងធ្វើការ”។
ជាមួយគ្នានោះ បន្ទាប់ពីលោក Jonny Anfone ទទួលបានរូបភាពពេលទទួលសញ្ញាបត្រលើកនេះ ក៏បានពោលពាក្យនិយាយថា “សប្បាយចិត្តណាស់ដែលបានទទួលសញ្ញាប័ត្រអនុបណ្ឌិតមួយទៀត ពិតជាហត់ណាស់”។ មិនតែប៉ុណ្ណោះ លោក ថែមទាំងបានទម្លាយពីទិដ្ឋភាពអតីតកាល ដោយរៀបរាប់បន្ថែមថា “ខ្ញុំបានទទួលកាតទាំងអស់នៃ Tri-Tho-ek ខ្ញុំអៀនណាស់”។ បន្តិចក្រោយមក មានបណ្ដាមិត្តភ័ក្តិ និងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរពេញបណ្ដាញសង្គម៕
ប្រភព៖ បរទេស