ឃ្យូតអីម្លឹងៗ! មួយឈុតនេះរបស់ Davika ស្រស់ស្អាតខ្លាំងបង្អួតរាងឡើងស្លីម មិនថាតែលោក Ter ទេដែលងប់ងល់ សូម្បីអ្នកគាំទ្រក៏ឈ្លក់វង្វេងដែរ

202

ស្រីស្រស់ Mai Davika ក៏ជាកំពូលស្រីស្អាតម្នាក់ទៀតក្នុងចំណោមនៃអ្នកស្ថិតក្នុងរង្វង់សិល្បៈថៃទាំងអស់ ដែលតែងតែលេចវត្តមានជាញឹកញាប់សម្ដែងក្នុងរឿងភាគថៃល្បីៗភាគច្រើន ជាពិសេសទទួលបានតំណែងជាតួឯកស្រីដែរ។

បន្ថែមពីនេះ Mai Davika មិនត្រឹមតែជាតារាស្រីដែលពោរពេញដោយទេពកោសល្យអស្ចារ្យប៉ុណ្ណោះទេ ឯសម្រស់វិញលេចធ្លោ ថែមទាំងមានស្បែកស្រស់ស្អាត រាងស្រឡូនដូចអក្សរ S ជាពិសេស មិនថា បង្ហាញខ្លួនក្នុងឈុតបែបណា មុខមាត់បែបណា តែងធ្វើឲ្យមហាជនជាច្រើនឃើញហើយមានអារម្មណ៍ច្រណែន នឹងស្រឡាំងកាំងគ្រប់គ្នា។

ជាក់ស្ដែងដូចដែលបានឃើញ ក្នុងពេលថ្មីៗនេះ Mai Davika បានបញ្ចេញស្ទីលថ្មី ក្នុងម៉ូដ​សម្លៀក​បំពាក់ថ្មី ​​បង្អួត​រាង​យ៉ាង​ច្បាស់​ ទោះ​ឈរ​ក្នុង​កម្រិត​ណា​ក៏​អាច​មើល​ឃើញ​ចង្កេះ​រាង S ស្លីម​ស្វែលតូចច្រឡឹង។

ក្រោយបង្ហោះមិនបានប៉ុន្មាន ប្រិយមិត្តជាច្រើនបាននាំគ្នាចូលបញ្ចេញមតិស្របគ្នាថា “នាងជាទេពធីតាចង្កេះតូច, Mai Davika ជាកម្លាំងចិត្តក្នុងការថែរក្សាខ្លួនឯង, ​ជើង​ស្រឡូន​ណាស់, ចង់​ស្លៀក​ហើយអាច​មាន​រាង​កាយ​ដូច Mai Davika, មានរាងស្អាតគ្រប់ចំណុច”​៕




ប្រភព៖ បរទេស