សមឋានៈសេដ្ឋីមែន! លោក Pok បង្អួតស្នាមសាក់ថ្មីឡូយអស់ទាស់ ជាឈ្មោះបទចម្រៀងដ៏ល្បីមួយ Margie មើលហើយចំអក ហើយចង់ប៉ះឥតឈប់

214

ខណៈនាំក្រុមគ្រួសារទាំងមូលទៅកម្សាន្តនៅអាមេរិក តួឯកស្រី Margie Rasri និងស្វាមីសេដ្ឋីវ័យក្មេង Pok  បានដឹកដៃកូនភ្លោះទាំងពីរ Mika-Miya ទៅទទួលយកបទពិសោធន៍ថ្មីៗយ៉ាងអស្ចារ្យលើពិភពលោក ហើយក្នុង​ដំណើរ​កម្សាន្ត​នេះ Pok ក៏បានជ្រើសរើស​កន្លែងស្នាក់​នៅ​តំបន់​ប្រណីតបែបហូលីវូដ ដោយ​លើក​ហេតុផល​ថា សុភមង្គល​គ្រួសារ​ត្រូវតែ​ចំណាយ​ពេលឲ្យបាន​ពេញ​លេញ។

គួររំឮកថា រយៈពេលមុនប្រិយមិត្តទាំងអស់គ្នាក៏ប្រហែលជាបានឃើញហើយ ដោយ ​Pok ធ្លាប់​បង្ហាញ​ស្នាម​សាក់​ដែលជារូបភាពរបស់ភរិយាបណ្ដូលចិត្ត Margie នៅ​លើ​ដើម​ដៃ ហើយក្នុងដំណើរកម្សាន្តលើកនេះ លោក​ Pok បានធ្វើឲ្យ​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​ម្ដង​ទៀតយ៉ាងជោគជ័យទៀតផង។

ដោយ Pok បានជ្រើសរើសសាក់មួយមានប្រើពាក្យ MINDSET ដែលជាឈ្មោះបទចម្រៀង និងជាឈ្មោះ Channel YouTube ដ៏ល្បីល្បាញផ្ទាល់ខ្លួន នៅ​ទីតាំង​​ត្រង់​ដើម​ក និង​ស្នាម​សាក់​ថ្មី​នៅ​កណ្តាល​ខ្នង​ផង​ដែរ។

ស្របពេលជាមួយគ្នានោះ ភរិយា​ដ៏​ស្រស់​ស្អាត Margie មើល​ហើយ​បាន​ថត​រូប​ទុក​បង្ហោះលើបណ្ដាញសង្គម អម​នឹង​ Caption បែប​លេង​សើចថា “មិនឈឺអីទេ ឲ្យខ្ញុំចាក់ទៅ”។ មិនតែប៉ុណ្ណោះ នេះជាម៉ូដ​ថ្មី​ស្អាតណាស់ ​នៅ​តែ​ចង់​ប៉ះ៕






ប្រភព៖ ​បរទេស