ភ្លេចគាត់នៅ! ធ្លាប់តែផ្ដល់ភាពរីករាយជាង ៤០ ឆ្នាំក្នុងរង្វង់សិល្បៈ Hongsakul មានជីវិតប្រែតោកយ៉ាកខ្លាំងរហូតមិនអាចនិយាយបាន ក្រោយកើតជំងឺសាហាវមួយនេះ

163

យោងតាមផេកហ្វេសប៊ុក Bin Banluerit បានបើកបង្ហាញពីឆាកជីវិតតារាសម្ដែងជើងចាស់មួយរូបដែលមានឈ្មោះថា អ្នកមីង Napaporn Hongsakul ខណៈពេលថ្មិៗនេះដែរ ជីវិតរបស់លោកស្រីកំពុងជួបការលំបាកខ្លាំង ក្រោយធ្លាក់ខ្លួនឈឺដោយសារជំងឺស្ទះសរសៃឈាមខួរក្បាល រហូតមិនអាចនិយាយបាន ថែមទាំងអត់ការងារធ្វើ និងខ្វះលុយសម្រាប់ចិញ្ចឹមជីវិត។

យ៉ាងណាមិញ តារា​សម្ដែង Jaidee Bin Banluerit ដែលបានធ្វើការងារស្ម័គ្រចិត្តក៏បាន​ចុះ​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក ក្នុងនោះមាន​តារា​សម្ដែង​វ័យចំណាស់ដ៏​មាន​ទេពកោសល្យ​ម្នាក់ ​Napaporn Hongsakul អាយុ ៧៦ ឆ្នាំហើយ ដែល​គ្រប់​គ្នា​ធ្លាប់​ស្គាល់តាមរយៈរឿងភាគថៃល្បីៗមួយចំនួនកន្លងមក។

“បង្កើតស្នាមញញឹម នឹងសុភមង្គល ១០ ឆ្នាំ តែថ្ងៃនេះអ្នកមីង បានជួបទុក្ខលំបាកហើយ តើអ្នកណាអាចជួយអ្នកមីងបាន? សួស្តីមិត្តៗ ថ្ងៃនេះខ្ញុំចង់និយាយអំពីនារីម្នាក់ដែលបានចូល ឧស្សាហកម្មកម្សាន្តជាង ៤០ ឆ្នាំ ដែលតែងតែធ្វើឱ្យប្រិយមិត្តទាំងអស់គ្នាមានភាពសប្បាយរីករាយរាល់ពេលមើលគ្រប់ឈុតឆាករបស់លោកស្រីសម្ដែង។ លោកស្រី Napaporn Hongsakul អាយុ​៧៦​ឆ្នាំ បានធ្លាក់ខ្លួនឈឺនៅដើមឆ្នាំ ២០១៩ ចំណាយពេល ១៤ ថ្ងៃនៅក្នុងបន្ទប់ ICU ជាមួយនឹងការឆ្លងមេរោគឈាម។ បន្ទាប់មករោគសញ្ញាបានប្រសើរឡើងបន្តិចម្តងៗ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ជំងឺវិវត្តកាន់តែធ្ងន់ធ្ងរ ដោយគ្រូពេទ្យ​បាន​រក​ឃើញ​ថា សរសៃឈាម​ខួរក្បាល​ខាង​មុខ​បាន​រួម​តូច​ជា​ហេតុ​ធ្វើ​ឱ្យ​លោកស្រីមិនអាចនិយាយបានទេឥឡូវនេះ។

បច្ចប្បន្ននេះ លោកស្រី Napaporn Hongsakul រស់នៅជាមួយកូនប្រុសម្នាក់ដែលមានអាយុ ៥៧​ ឆ្នាំ។ លុយដែលម្ដាយ​ទទួល​បាន​ពី​ការ​ថត​រឿង​កន្លងមកបានប្រើប្រាស់អស់​ហើយ។ ចំណែកកូនប្រុសក៏បានបើកហាងលក់គ្រឿងទេសតូចមួយ ដើម្បីផ្គត់ផ្គង់ដល់ម្ដាយ ប៉ុន្តែពិតជាលំបាកណាស់ ពេលខ្លះសូម្បី​តែលុយ​ទិញ Pampers ឲ្យ​ម្ដាយស្លៀកក៏គ្មាន​ដែរ។ ចំណូល​ពី​ការ​លក់បានតែ ​១០០-២០០​បាត ​ក្នុង​មួយ​ថ្ងៃ ហើយ​ថ្ងៃ​ខ្លះ​ខ្ញុំ​មិន​បាន​ទាល់​តែ​សោះ។​លើកទីមួយ​ដែល​​ទៅ​ជួប​លោកស្រី Napaporn Hongsakul គាត់មិន​ស្គាល់​ខ្ញុំ​ទេ តែពេលខ្ញុំបើករបាំងមុខ គាត់ក៏ញញឹមភ្លាម នឹកឃើញចង់និយាយ ចង់ប្រាប់ថានឹក តែលោកស្រីនិយាយមិនចេញ”។

ក្នុង​ចំណោម​ អ្នក​គាំទ្រ​លើបណ្ដាញសង្គមទាំងអស់ឃើញហើយ មាន​អារម្មណ៍​ស្រងាកចិត្ត​ជាពន់ពេក ក្រោយពេល​បាន​ដឹង​ដំណឹង​នេះ​ដ៏ក្រៀមក្រំនេះ ហើយ​ថែមទាំងបានផ្ញើក្ដីនឹករលឹក និងលើកទឹកចិត្ត យ៉ាងច្រើនលើសលប់ផងដែរ៕



ប្រភព៖ បរទេស