Home ប្លែកៗ កូនស្រីអាយុ៩ឆ្នាំបានប្រាប់ថា «នាងមើលកិច្ចការផ្ទះមិនច្បាស់ទេ» តែម្តាយគិតថាជាលេសព្រោះនាងខ្ជិល តែពេលជួបគ្រូពេទ្យ សឹងតែហួសពេល

កូនស្រីអាយុ៩ឆ្នាំបានប្រាប់ថា «នាងមើលកិច្ចការផ្ទះមិនច្បាស់ទេ» តែម្តាយគិតថាជាលេសព្រោះនាងខ្ជិល តែពេលជួបគ្រូពេទ្យ សឹងតែហួសពេល

600

កូនស្រីអាយុ៩ឆ្នាំអះអាងថានាងមិនអាចមើលកិច្ចការផ្ទះបានច្បាស់នោះទេ តែម្តាយរបស់របស់នាងគិតថានេះជាលេសព្រោះនាងខ្ជិលធ្វើកិច្ចការ។ ពេលទៅដល់មន្ទីរពេទ្យ ទើបដឹងការពិត តែវាជិតហួសពេលហើយ។

អាចនិយាយបានថាជារឿងមួយដែលឈឺចិត្តបំផុត។ នៅពេលដែលគេហទំព័របរទេសរាយការណ៍ថាក្មេងស្រីជនជាតិចិនអាយុ 9 ឆ្នាំម្នាក់បានប្រាប់ម្តាយរបស់នាងថាខ្ញុំមានបញ្ហាជាមួយនឹងការមើល ដោយមិនអាចមើលអត្ថបទនៅក្នុងកិច្ចការផ្ទះរបស់ខ្ញុំ។ ប៉ុន្តែម្តាយរបស់នាងមិនជឿ ហើយគិតថាកូនគ្រាន់តែខ្ជិលប៉ុណ្ណោះ។

របាយការណ៍បាននិយាយថាក្មេងអាយុប្រាំបួនឆ្នាំត្រូវបានគ្រូផ្តល់កិច្ចការសាលាសម្រាប់ចុងសប្តាហ៍ ។ ក្មេងស្រីនេះបានតាំងចិត្តថានឹងបញ្ចប់វាឱ្យលឿន ដើម្បីនាងអាចប្រើពេលដែលនៅសល់ដើម្បីធ្វើសកម្មភាពផ្សេងទៀត ប៉ុន្តែនៅពេលដែលនាងធ្វើកិច្ចការផ្ទះរបស់នាង នាងសង្កេតឃើញថាអត្ថបទនោះមិនអាចអានបានទេ។ «ខ្ញុំនៅតែអាចឃើញមុខប្អូនស្រីរបស់ខ្ញុំ តែក្នុងសភាពមិនច្បាស់ ទើបខ្ញុំសម្រេចចិត្តប្រាប់ម្តាយខ្ញុំ។» នេះជាអ្វីដែលនាងបាននិយាយ។

ប៉ុន្តែពេលម្តាយបានស្តាប់ គាត់មិនជឿសម្តីរបស់កូនស្រីឡើយ ។ គិតថាកូនគ្រាន់តែរកលេសព្រោះមិនចង់ធ្វើកិច្ចការផ្ទះ។ រហូតដល់ពេលមួយក្មេងស្រីបានធ្លាក់ចុះជណ្តើរ។ ម្តាយក៏សម្រេចចិត្តប្រញាប់ប្រញាល់យកកូនស្រីទៅកាន់មន្ទីរពេទ្យដើម្បីជួបគ្រូពេទ្យ។ ដែលក្រោយការពិនិត្យ គ្រូពេទ្យក៏បានរកឃើញថា ភាពមើលមិនឃើញរបស់កុមារីរូបនេះ គឺពិតប្រាកដមែន។

វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យថាក្មេងស្រីនេះមានជំងឺ «រលាកភ្នែក» ដែលជាមូលហេតុចម្បងនៃការបាត់បង់សមត្ថភាពនៃការមើលឃើញ ដែលសម្រាប់មនុស្សមួយចំនួនអាចនឹងមានការឈឺភ្នែកផងដែរ ។ ជាធម្មតា វាគួរតែត្រូវបានព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬវាអាចធ្ងន់ធ្ងរ និងនាំឱ្យងងឹតភ្នែកបាន។

ទោះជាយ៉ាងណា គ្រូពេទ្យប្រាប់ថា ម្ដាយរបស់នាងបញ្ជូននាងមកព្យាបាលបានជិតមួយសប្ដាហ៍ហើយ។ ជាលទ្ធផល ភ្នែករបស់ក្មេងស្រីមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ នាងអាចមើលឃើញតែម្រាមដៃផ្លាស់ទីនៅនឹងមុខរបស់នាងតែប៉ុណ្ណោះ។ បច្ចុប្បន្ននៅតែត្រូវសម្រាកព្យាបាលជាបន្តទៀតនៅមន្ទីរពេទ្យ។ ថ្វីបើរោគសញ្ញាបានធូរស្រាលខ្លះហើយក្ដី ប៉ុន្តែវាមិនអាចវិលមករកសភាពធម្មតាវិញទេ។

នេះជាបទពិសោធន៍មួយ សម្រាប់ឪពុកម្ដាយគ្រប់រូប គួរពិនិត្យនិងបញ្ចូនកូនទៅមន្ទីរពេទ្យអោយបានឆាប់រហ័ស មុនអ្វីៗប្រែជាយឺតពេល៕

error: Content is protected !!