សម្បើមណាស់! កូនស្រីកើតមិនបានប៉ុន្មាន ម៉ាក់ៗ Yardthip និងប៉ាៗយកចិត្តគិតគូ នឹងសង់ផ្ទះថ្មីស្អាតដូចវិមានទុកជាចំណងដៃ!

607

ជីវិត​ពិតជា​មាន​ការ​ប្រែប្រួល​មិនទៀងមែនសម្រាប់​កំពូលអ្នកម្ដាយវ័យក្មេង Yardthip Rajapal ក្រោយ​សម្រាល​បាន​កូន​ស្រីម្នាក់មានឈ្មោះថា Maya ក្លាយជា​សមាជិក​ថ្មី​ភ្លាម ក្នុងស្ថានភាពគ្រួសារកាន់តែមានសេចក្ដីសុខ និងភាពសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃ។

បន្ទាប់ពីមានវត្តមានកូនស្រីបណ្ដូលចិត្តក្នុងជីវិត អ្នកនាង Yardthip និងស្វាមី តែងតែគិត​នឹងបារម្ភយកចិត្តទុកដាក់គិតដល់កូនស្រីមុនជានិច្ច ដើម្បីបំពេញសុភមង្គលឲ្យបានពេញលេញសម្រាប់គ្រួសារមួយនេះ។​

ទោះជាយ៉ាងនេះក្ដី ដើម្បីកូនស្រីជាទីស្រឡាញ់ អ្នកនាង Yardthip បានបង្ហាញផ្ទះដ៏ធំមួយដែលកំពុងត្រូវបានសាងសង់ទុកសម្រាប់ Maya តាមរយៈប្រព័ន្ធ Instagram @yardthip អមជាមួយ caption ថា “ឆ្នាំថ្មី ផ្ទះរបស់អូន Maya ជិតរួចរាល់ហើយ សប្បាយចិត្តណាស់”។

លើសពីនេះ ក្រៅ​ពី​បរិយាកាស​ត្រជាក់ជុំវិញ​ផ្ទះ​ដ៏​ធំស្កឹមស្កៃ​និងគួរ​ឲ្យ​ចង់រស់​នៅ​យ៉ាងណានោះ ក៏មានរូបភាពដែលទាក់ទាញជាងដែរគឺអ្នកនាង Yardthip ព្រមជាមួយគ្រួសារ ស្លៀវឈុតពណ៍ក្រហមទាក់ភ្នែកមហាជន មិនអាចទប់មាត់អត់សរសើរមិនបាន៕







ប្រភព៖ បរទេស