លឿនដូចជប់! អ្នកមា៉ក់ឆ្លាតវៃ Sheranut លាតត្រដាងអាថ៌កំបាំងថែរាងឲ្យស្វែលដូចដើម ក្រោយសម្រាលទើបបាន១សប្ដាហ៍ប៉ុណ្ណោះ

763

ប្រិយមិត្តដែលជាអ្នកតាមដានក៏ដូចជាអ្នកគាំទ្រតាមរយៈរឿងភាគថៃកន្លងមក ប្រហែលជាជ្រាបនឹងស្គាល់ច្បាស់ហើយពីតារាសម្ដែងស្រីស្រស់ស្អាត Sheranut Yusananda ដោយថ្មីៗបំផុតនេះបង្កើតបានអ្នកស្នងមរតកមួយមានមុខគួរឲ្យស្រឡាញ់ និងជាចំណងដៃជាទីគាប់ចិត្តសម្រាប់គ្រួសារទាំងសងខាងទៀតផង។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍អំឡុងពេលនេះគឺដោយសារតែត្រូវមើលថែកូនដោយខ្លួនឯង យកចិត្តទុកដាក់ជាមួយកូនរាល់ថ្ងៃ និងបំបៅកូនរហូតដល់ពេលខ្លះគេងមិនលក់ បានធ្វើឲ្យអ្នកម្ដាយវ័យក្មេង Sheranut Yusananda ហាក់មានការប្រែប្រួលខ្លាំងស្ទើតែដូចសភាពដើម ខណៈទើបតែសម្រាលកូនទើបបានមួយសប្ដាហ៍ប៉ុណ្ណោះ។

នៅក្នុងព្រិត្តិការណ៍ដ៏អស្ចារ្យមួយនេះ Sheranut Yusananda ក៏លាតត្រដាងគន្លឹះសំខាន់ៗមួយចំនួន ក្រោយសម្រាល់បានមួយសប្ដាហ៍ថា “អត្ថប្រយោជន៍នៃការសម្រាលកូនតាមបែបធម្មជាតិគឺងាយជាសះស្បើយលឿន, ខ្ញុំអាចត្រលប់មកដើរបានដូចមុន រហ័សរហួន អាចមើលថែកូនបានហើយ, ម្យ៉ាងទៀតប្រសិនបើកូនមិនញ៉ាំលើសពីតម្រូវការ គោលដៅរបស់ខ្ញុំពេលនេះ គឺចង់បានត្រលប់មកវិញនូវសុខភាព ការងារ មើលកូនរបស់ខ្ញុំឲ្យកាន់តែមានសុខភាពល្អ, នេះជាជីវិតថ្មីរបស់ខ្ញុំ, ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ទោះបីជាហត់បន្តិច ប៉ុន្តែខ្ញុំចាប់ផ្តើម​ប្រែប្រួលបន្តិច​ហើយ “។

ប្រភព៖ បរទេស