ឡើងកូដខ្លាំងចាប់មិនឈ្នះ! ហ៊ា “សុងគីហ៊ុន Squid Game” ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេស លើកតម្កើងខ្លាំងស្មើរកំពូលតារាអន្តរជាតិដល់ម្លឹង

508

ល្បី​កក្រើកចាប់មិនឈ្នះសម្រាប់ហ៊ា “Lee Jong Jae” ឬតួអង្គ “សុងគីហ៊ុន” ពីស៊េរីល្បី Squid Game ដែលកំពុងពេញនិយមទូទាំងពិភពលោក ហើយថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយល្បីៗដូចជា The New York Times បានលើកហ៊ាបញ្ចូលទៅក្នុងបញ្ជីតារាដែលកំពុងឡើងកូដខ្លាំងក្នុងឆ្នាំ ២០២១ ស្មើរនឹងកំពូលតារាអន្តរជាតិ។

គ្រប់យ៉ាងកកើតឡើងពីតួនាទីរបស់អ្នកវក់លេងល្បែង សម្រេចចិត្តលោតចូលទៅក្នុងល្បែងស៊ីឆៅជាមួយនឹងភាពមុតស្រួច និងល្បិចកលមិនគួរឱ្យជឿ ។ ដោយឡែកក្នុងសាច់រឿងគាត់មិនមែនជាវីរបុរស ឬជាមនុស្សកំណាច មិនល្ងង់តែក៏មិនឆ្លាត ហៅ​ថា​ជាការសម្តែងយ៉ាងរលូន​ល្អឥតខ្ចោះ ក្លាយជាចំណុចចាប់អារម្មណ៍ក្នុងពេលមួយប៉ប្រិចភ្នែក ។

ទន្ទឹម​នឹង​នេះលោក “Lee Jung Jae” ក៏​ត្រូវ​បាន​គេ​តែងតាំង​សម្រាប់​ពាន​រង្វាន់​តារា​សម្ដែង​ល្អ​បំផុត​ ប្រភេទស៊េរីរឿងភាគទូរទស្សន៍ទាំងឆាក Golden Globe និងពានរង្វាន់ Critics Choice Awards ផងដែរ ។

យ៉ាងណាមិញបើទោះជាលោកទើបតែឈានចូលវ័យជិត ៥០ ឆ្នាំ បន្ទាប់ពីប្រឡូកក្នុងវិស័យកម្សាន្តកូរ៉េជាង ២០ ឆ្នាំក៏ដោយ វាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ការខិតខំប្រឹងប្រែង ៕

ប្រភព៖ The New York Times