ប៉ូលិសក្រុងបាងកក និយាយថា ភោជនីយដ្ឋានអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពីបទបម្រើគ្រឿងស្រវឹងក្រោយម៉ោង ៩ យប់

ថៃ៖ ប៉ូលីសនៅទីក្រុងបាងកកកំពុងព្រមានម្ចាស់ភោជនីយដ្ឋានថា ប្រសិនបើស្រាត្រូវបានបម្រើបន្ទាប់ពីម៉ោង ៩ យប់ ពួកគេប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់…។

ភោជនីយដ្ឋាននានាក្នុងរាជធានីត្រូវបានអនុញ្ញាតឱ្យបម្រើស្រាបៀរ ស្រា និងស្រាក្រឡុករហូតដល់ម៉ោង ៩ យប់ ប្រសិនបើពួកគេបានឆ្លងកាត់ស្តង់ដារ ដែលបានកំណត់ក្រោមការគ្រប់គ្រងសុវត្ថិភាព និងសុខភាព ឬគំនិតផ្តួចផ្តើមរបស់ថៃបញ្ឈប់ កូវីដ+ ។ ការិយាល័យប៉ូលីស Metropolitan បានប្រកាសកាលពីចុងសប្តាហ៍ថា អ្នកដែលបម្រើហួសពេលកំណត់នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់។

ភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់ខាងក្នុងត្រូវបានអនុញ្ញាតឱ្យដំណើរការត្រឹមតែ ៥០% នៃសមត្ថភាពរបស់វា ខណៈភោជនីយដ្ឋានដែលមានខ្យល់អាកាសល្អត្រូវបានអនុញ្ញាតឱ្យដំណើរការនៅ ៧៥% ។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលក្រុងបាងកក កន្លែងកម្សាន្តនានា រួមទាំងហាងស្រា បារ និងកន្លែងខារ៉ាអូខេ មិនត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញទេ ហើយប្រតិបត្តិករអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងច្រើន ប្រសិនបើចាប់បានប្រតិបត្តិការខុសច្បាប់៕ ប្រភពពី៖ Nation Thailand