កើតការចាប់អារម្មណ៍ខ្លាំង ក្រោយតារាស្រីជើងចាស់ Kim Hye Soo លើកសរសើរមិនដាច់ពីមាត់ថា តារាស្រីរូបនេះស្អាតដូចទេពអប្សរ (មានវីដេអូ)

608

តារាសម្តែង Kim Hye Soo បានបង្ហាញខ្លួនជាមួយនឹងភាពអធិកអធមនៅក្នុងកម្មវិធី Blue Dragon Film Awards ដែលជាពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏ធំបំផុតនៅក្នុងវិស័យភាពយន្តកូរ៉េ ក្នុង​នោះ​អ្នកនាង​បាន​បង្កើត​ការចាប់អារម្មណ៍ ​ដោយ​គាត់បានលើកសរសើរ​ពីតារា​ស្រី Yoona នៃក្រុម Girls’ Generation ជាច្រើន​ដង។

អ្នកនាង Kim Hye Soo គឺជាពិធីករនៃព្រឹត្តិការណ៍នេះជាមួយតារាសម្តែង Yoo Yeon Suk ដែលអ្នកនាងបានប្រកាសថា YoonA បានទទួលពានរង្វាន់តារាពេញនិយម និងទទួលបានការសរសើរជាច្រើនចំពោះសម្រស់របស់នាង។

ទន្ទឹមនឹងនោះ YoonA បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ពណ៌សសុទ្ធ ដែល Kim Hye Soo បានសម្តែងការកោតសរសើររបស់នាងចំពោះ YoonA ដោយនិយាយថា “Im Yoona អ្នកមើលទៅដូចជាទេពធីតាថ្ងៃនេះ ស្អាតអ្វីម្លេះទេ សូមអបអរសាទរផងណា” ។

ក្រោយមកកាលពីថ្ងៃទី 27 ខែវិច្ឆិកា មួយថ្ងៃបន្ទាប់ពីកម្មវិធី Blue Dragon Film Awards តារាស្រី YoonA បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្តាញសង្គមរបស់នាងដោយនិយាយថា “អរគុណគ្រប់គ្នាដែលបានគាំទ្រខ្ញុំ ខ្ញុំ​បាន​ទទួល​រង្វាន់​នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ សូម​អរគុណ​យ៉ាង​ខ្លាំង​” ៕

ប្រភព៖ Dispatch