តារា​ចម្រៀង K-Pop ៥ ​រូប ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ស្ទាត់

ការ​និយាយ​ភាសា​មួយ​ឲ្យ​បាន​ស្ទាត់​ជំនាញ​គឺ​ពិបាក​ មាន​ពាក្យ ឃ្លា និង​ពាក្យ​វោហារស័ព្ទ​ថ្មីៗ ដែល​ហាក់​ដូច​ជា​លេច​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ការនិយាយពីរភាសា ឬច្រើនភាសា គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់ និងការប្តេជ្ញាចិត្តរបស់មនុស្សម្នាក់ក្នុងការរៀន។

មិនថាតារាទាំងនេះបានចាប់ផ្តើមដោយភាពស្ទាត់ជំនាញភាសាកូរ៉េ ឬរៀនភាសាអង់គ្លេសជាភាសាទីពីរក៏ដោយ ជំនាញរបស់ពួកគេគឺគួរអោយចាប់អារម្មណ៍។

១. Jennie សមាជិក BLACKPINK

ដោយបានរស់នៅក្នុងប្រទេសនូវែលហ្សេឡង់មួយរយៈ វាគ្រាន់តែជារឿងធម្មជាតិដែល Jennie យល់ច្បាស់អំពីភាសាអង់គ្លេស!

២. RM សមាជិក BTS

ភាសាអង់គ្លេសរបស់ RM គឺរៀនដោយខ្លួនឯង។ ពីមុនគាត់ថា គាត់ប្រើកម្មវិធីទូរទស្សន៍ Friends ដើម្បីជួយគាត់រៀនភាសា!

៣. BM សមាជិក KARD

BM មកពី Los Angeles រដ្ឋ California ដូច្នេះភាសាអង់គ្លេស គឺជាភាសាដំបូងរបស់គាត់។ គាត់ទទួលបន្ទុកក្នុងការនិយាយនៅពេលណាដែល KARD ចេញសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ហើយតែងតែសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

៤. CL

NEW YORK, NY – SEPTEMBER 11: CL attends the Opening Ceremony fashion show Front Row during New York Fashion Week at Jacob Javits Center on September 11, 2016 in New York City. (Photo by Jamie McCarthy/Getty Images)

CL បានចូលរៀននៅសាលាអន្តរជាតិក្នុងវ័យកុមារភាព ដែលរួមចំណែកដល់សមត្ថភាពធម្មជាតិរបស់នាងសម្រាប់ភាសាអង់គ្លេស។

៥. Ailee

ដូច BM ដែរ Ailee ជាជនជាតិអាមេរិកាំងកូរ៉េ ដូច្នេះភាសាអង់គ្លេសគឺជាភាសាដំបូងរបស់នាង! នាងមកពីរដ្ឋ New Jersey ហើយបានធ្វើឱ្យខ្លួននាងត្រូវគេស្គាល់នៅលើ YouTube មុនពេលក្លាយជាអ្នកចម្រៀង៕ ប្រភពពី៖ Kpop