នឹកស្មានមិនដល់! រកឃើញភូមិអាថ៌កំបាំងនៅឡាវ លាក់ខ្លួនឆ្ងាយពីពិភពខាងក្រៅ ទម្រាំរកឃើញត្រូវធ្វើដំណើរឆ្លងកាត់ភាពងងឹតដល់ម្លឹង (មានរូបភាព)

261

បានក្លាយជារឿងដ៏កក្រើកក្នុងពិភពសង្គមនាពេលនេះ បន្ទាប់ពីព្រះតេជគុណមួយអង្គបានបង្ហោះរូបភាព នៃបរិយាកាសការធ្វើដំណើររបស់គាត់ទៅកាន់ភូមិអាថ៌កំបាំង ក្នុងប្រទេសឡាវ តាមរយៈ​ក្រុម​ហ្វេ​ស​ប៊ុ​ក Wade through the forest ដែល​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​យ៉ាងច្រើន​។

ដោយផ្លូវនេះវាត្រូវបានគេស្គាល់ថា ជាច្រកចូលភូមិអាថ៌កំបាំង នាក្រុងឃុនខាំ ខេត្តខាំមៀន ប្រទេសឡាវ បើនិយាយពីច្រកចូលអាចនិយាយបានថា គឺជាភូមិអាថ៌កំបាំងដែលលាក់ខ្លួននៅពីក្រោយធម្មជាតិ។

ហើយច្រកចូលភូមិខាងលើ តម្រូវឱ្យដើរកាត់ល្អាងទឹកងងឹតបំផុត ដោយមានតែពន្លឺនៃពិលប៉ុណ្ណោះដែលនឹងដឹកនាំផ្លូវ។

ពី​ច្រក​ចូល​ល្អាង​ត្រូវ​ចំណាយ​ពេល​ប្រហែល ៤៥ នាទី​ដើម្បី​ដើរ​កាត់​ល្អាង​ងងឹត មុន​នឹង​ទៅ​ដល់​ត្រើយ​ម្ខាង ហើយត្រូវ​បន្ត​ដើរ​តាម​ផ្លូវ​បុរាណ​ដើម្បី​ចូល​ដល់​ភូមិ​អាថ៌កំបាំង ​ជា​ភូមិ​ដែល​មនុស្ស​និង​អ្នក​ភូមិ​រស់​នៅ​ពិត​ប្រាកដ។

នៅក្នុងភូមិនេះមានផ្ទះប្រហែល ១៣ គ្រួសារដែលលាក់ខ្លួននៅក្នុងជ្រលងភ្នំហើយកាត់ចេញពីពិភពខាងក្រៅ។

ក្នុង​ភូមិ​មាន​ដាន​នៃ​អរិយធម៌​ដូច​ភូមិ​ធម្មតា មាន​វត្ត​មួយ​ដែល​ជា​កន្លែង​សាសនា​របស់​ភូមិ ​ជា​វត្ត​ចំណាស់​មួយ​ក្នុង​សម័យ​អាណាចក្រ Sri Khotboon អាច​និយាយ​បាន​ថា​នេះ​ជា​ភូមិ​មួយ​ដែល​មាន​អាថ៌​កំបាំង ជាភូមិដែលលាក់កំបាំងខ្លួនពីពិភពខាងក្រៅពិតមែន ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ Sanook