អាចមិនទាន់បែកទេ? អ្នកជិតស្និទ្ធ Weir និង Bella ចេញមកបង្ហើបថា អ្នកទាំង ២ មិនទាន់បែកទេ ថែមមានគម្រោងបែបនេះទៀតផង

713

​ជា​បញ្ហា​មួយ​ដែល​ត្រូវ​បាន​គេ​លើកយកមកពិភាក្សា​ច្រើន​ក្នុង​ពិភព​អនឡាញ ​សម្រាប់​គូស្នេហ៍តារា Weir Sukolwat និងតួឯកស្រី Bella Ranee ក្រោយមានព័ត៌មានចេញផ្សាយថាអ្នកទាំង ២ កាត់បន្ថយស្ថានភាពទំនាក់ទំនងមកត្រឹមជាបងប្អូនល្អវិញ ដោយលើកហេតុផលមិនចុះសម្រុងគ្នា ។

ចំកណ្តាលភាពខូច​ចិត្ត​របស់អ្នកគាំទ្រ បន្ទាប់​ពី​ព័ត៌មាន​នេះ​ចេញ​មក ដោយពួកគេពិតជាសោកស្តាយចំពោះគូស្នេហ៍មួយគូនេះណាស់ រហូតធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត ទាមទារឲ្យជំនួយការផ្ទាល់ខ្លួនរបស់តារាទាំង ២ ចេញមុខបកស្រាយការពិត ។

ហើយកាលពីថ្មីៗនេះ មានកម្មវិធីព័ត៌មានតារាដោយមានពិធីករល្បីឈ្មោះគឺ Modam Kachapha គាត់ទៅស៊ើបសួរដំណើរដើមទង់នៃសាច់រឿងនេះ ពីមិត្តជិតស្និទ្ធរបស់ Bella មិត្តជិតស្និទ្ធនោះគឺ Pom Winit ជាអ្នកផាត់មុខកំពូលម្នាក់នៅក្នុងប្រទេសថៃ។

ពិធីករ Modam

ក្នុងនោះ Pom ​បាន​បង្ហើប​ថា​ អ្នក​ទាំង​ពីរ​ (Weir-Bella) នៅ​តែ​ជួបមុខ​គ្នា​ ទៅណាមកណាជាមួយគ្នាធម្មតា មើលទៅអ្នកទាំង ២ មិនមានអារម្មណ៍សោកសៅទាល់តែសោះ។

អ្នកផាត់មុខ

ទន្ទឹមនឹងនោះ ក៏មានផ្ទៃក្នុងម្នាក់ទៀតបានបង្ហើបថា គូស្នេហ៍​មួយ​គូ​នេះ​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​របស់​ពួក​គេទៀតផង ។

ម្ល៉ោះហើយពេលនេះយើងនៅមិនទាន់ប្រាកដថា តើព័ត៌មានដែលលេចឮមកថា Bella និង Weir បែកគ្នានោះពិតឬអត់ទេ? មានតែរង់ចាំមើលការបំភ្លឺរបស់តារាស្រី Bella ដែលនាងមានតារាងចូលរួមកម្មវិធីនៅថ្ងៃទី ៣០ វិច្ឆិកានេះបន្តទៅទៀត ៕

ប្រភព៖ Thai Entertainment