

ម៉ាឡេស៊ី៖ មនុស្សម្នាក់ៗតែងតែមានក្ដីសុបិនពេលស្ថិនក្នុងភាពជាកុមារ ហើយសុបិនមនុស្សម្នាក់ៗមានផ្សេងៗគ្នាទៅតាមបរិបថ និងបរិយាសកាសនៃជីវិតដែលពួកគេរស់នៅ។
តួយ៉ាងដូចក្មេងស្រីអាយុ ១៧ ឆ្នាំនៅប្រទេសម៉ាឡេស៊ីម្នាក់មានបំណងប្រាថ្នាដ៏សាមញ្ញមួយ ដោយចង់ទទួលយកបទពិសោធន៍នៃការជិះរថភ្លើង។
Aziana Shaarihad គេងនៅលើគ្រែមិនអាចទៅណាបាន បន្ទាប់ពីនាងរងរបួសក្នុងឧបទ្ទវហេតុនៅផ្ទះសាច់ញាតិរបស់នាងកាលពីប្រាំបីឆ្នាំមុនបាននិយាយថា “ការជិះរថភ្លើងគឺជាក្តីសុបិនកាលពីកុមារភាពរបស់ខ្ញុំ ដោយសារតែខ្ញុំតែងតែមើលរថភ្លើងឆ្លងកាត់ភូមិតូចរបស់ខ្ញុំ” ។
បំណងប្រាថ្នារបស់នាងបានក្លាយជាការពិតកាលពីថ្ងៃពុធ (២៤ វិច្ឆិកា ២០២១) ខណៈនាងឡើងជិះរថភ្លើងពិសេសពី Sungai Petani ទៅ Butterworth។
ក្មេងជំទង់រូបនេះបានស្រក់ទឹកភ្នែក និងបានសារភាពទាំងអួលដើមកថា៖ «នេះជាការជិះរថភ្លើងលើកដំបូងរបស់ខ្ញុំ ខ្ញុំពិតជារំភើបចិត្តណាស់ ។
វេជ្ជបណ្ឌិតពីរនាក់បានអមដំណើរជាមួយ Aziana ក្នុងដំណើរកម្សាន្តនេះ ខណៈដែលនាងបានរងនូវស្ថានភាពសុខភាពជាច្រើន សារព័ត៌មាន Straits Times បានរាយការណ៍។
នៅក្នុងរូបថតដែលបង្ហោះនៅលើហ្វេសប៊ុក គេអាចឃើញនាងកំពុងរីករាយនឹងទិដ្ឋភាពដែលលេចចេញនៅតាមបង្អួចរថភ្លើង ខណៈនាងសម្រាកនៅលើរទេះរុញ។
រថភ្លើងក៏បានឈប់មួយភ្លែតនៅជិតភូមិរបស់នាង ហើយសាច់ញាតិ និងអ្នកជិតខាងរបស់ Aziana រត់មកប្រមូលផ្តុំគ្នាដើម្បីស្វាគមន៍នាងដោយសេចក្ដីសោមនស្ស។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ម្តាយរបស់នាងឈ្មោះ Fatimah Hashim អាយុ ៥០ ឆ្នាំបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិបត្តិករសេវាកម្មបណ្តុះបណ្តាល Keretapi Tanah Melayu Bhd (KTMB) សម្រាប់ការបំពេញក្តីសុបិន្តដល់កូនស្រីគាត់។
រូបថតដ៏រំជួលចិត្តនៃក្មេងស្រីរូបនោះបានទាក់ចិត្តអ្នកលេងអ៊ីនធឺណិតជាច្រើនរូប។ ពួកគេបានសរសេរសារគាំទ្រដល់ក្មេងជំទង់ និងអរគុណ KTMB ដែលផ្ដល់នូវដំណើរកម្សាន្តសម្រាប់បំពេញក្ដីស្រមៃរបស់នាង៕ ប្រភពពី៖ Asianone