តៃវ៉ាន់រឹបអូសថ្នាំមានតម្លៃ ១,៨ ពាន់លានដុល្លារ រត់ពន្ធពី “ប្រទេស” ដែលអ្នកប្រហែលជាស្មានមិនដល់ (មានវីដេអូ)

ជារឿយៗមានព័ត៌មានលេចឡើងនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនដងពីឈ្មោះប្រទេសថៃ ដោយបានក្លាយជាប្រភពនៃថ្នាំខុសច្បាប់ទាំងនេះ ជុំចុងក្រោយបានបង្ហាញខ្លួននៅតៃវ៉ាន់។ វា​ជា​ប្រភេទ​ហេរ៉ូអ៊ីន​សុទ្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​ជិត ១,៨ ពាន់​លានដុល្លារ។

នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​តៃវ៉ាន់ ប៉ូលីសទីក្រុងតៃប៉ិថ្មី និងការិយាល័យរដ្ឋអាជ្ញាបានឆ្មក់ចូលក្រុមជួញដូរគ្រឿងញៀននៅទីក្រុងតៃប៉ិញូវ។ ហេរ៉ូអ៊ីនសុទ្ធចំនួន ១.១៧២ ដុំ ត្រូវបានរឹបអូស ទម្ងន់សរុប ៤៤៦ គីឡូក្រាម ដែលមានតម្លៃជាង ៥ ពាន់លានដុល្លារតៃវ៉ាន់ (១,៨ ពាន់លានដុល្លារ)។

អាជ្ញាធរ​បាន​ទទួល​ដំណឹង​ពី​តម្រុយ​នោះ មាន​ហេរ៉ូអ៊ីន​រត់ពន្ធ​​បញ្ជូន​ពី​ប្រទេស​ថៃ លាក់​ក្នុង​ឃ្លាំង​មួយ​ក្នុង​ស្រុក Taishan ដែល​ឈាន​ដល់​ការ​បញ្ជូន​កម្លាំង​សមត្ថកិច្ច​ទៅ​ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​២១ តុលា។

នៅខាងក្នុងឈើប្រណិតចំនួន ២.៥០០ ដើម នៅពេលដែលមន្ត្រីប៉ូលីសបានកាត់វាចេញមកក្រៅ ដើម្បីរកមើលខាងក្នុងពួកគេបានរកឃើញមានបង្កប់ថ្នាំហេរ៉ូអ៊ីន បន្ទាប់​មក​ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រីក​លទ្ធផល​នៃ​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ចំនួន ៧ នាក់​។

អភិបាលក្រុង តៃប៉ិថ្មី បាននិយាយថា ហេរ៉ូអ៊ីននេះបានមកពីតំបន់ត្រីកោណមាសក្នុងប្រទេសថៃ។ វាជាហេរ៉ូអ៊ីនសុទ្ធស្ទើរតែ ១០០% ហើយគាត់មិនដែលបានរកឃើញហេរ៉ូអ៊ីនច្រើនបែបនេះពីមុនមកទេ។

ទោះ​បី​ជា​យ៉ាង​ណា មេ​ក្រុមរត់ពន្ធ​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​ចិន រដ្ឋអាជ្ញាក្រុងតៃប៉ិថ្មីបានចេញសេចក្តីជូនដំណឹងអំពីការចាប់ខ្លួន។

ក្រសួង​មហាផ្ទៃ​តៃវ៉ាន់​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​បញ្ជូន​មេក្រុមរត់ពន្ធនេះត្រឡប់មកតៃវ៉ាន់​វិញ​ ដើម្បី​ទទួល​ទោស​តាម​ផ្លូវច្បាប់ នេះ​បើ​តាម​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​រវាង​ច្រក​សមុទ្រ​តៃវ៉ាន់៕ ប្រភពពី៖ RTI , taiwannews , CNA , tw.news.yahoo