ហេតុតែគេស្អាត ទោះស្លៀកស្លឹកចេកក៏នៅតែស្អាត! តារាស្រី Mint Chalida បង្ហាញស្ទីលតែងខ្លួនបែបថ្មី ហៅថាក្មេងប្រមូលប្រទីប

375

Mint Chalida បើក​បង្ហាញរូបរាង​យ៉ាង​ឡូយ​កណ្តាល​ផ្ទៃទឹក ដោយមានតែស្លឹកចេកគ្របពីលើរាងកាយ តែមុខពោរពេញទៅដោយការតុបតែង និងប្រាប់ថាឆ្នាំនេះសុំធ្វើជាក្មេងប្រមូលប្រទីបម្តង ។

បានកន្លងផុតទៅសម្រាប់ពិធីបុណ្យបណ្តែតប្រទីប ជា​ថ្ងៃ​មួយ​ទៀត​ដែល​តារា​ល្បីៗ​មិន​ខក​ខាន ក្នុងការ​ស្លៀក​ពាក់​តុបតែងខ្លួនឲ្យសមនឹងពិធី​បុណ្យ​។

តែក្នុងនោះក៏មានតារាស្រីមួយរូបចេញមកប្លែកខ្លាំង រហូតអ្នកគាំទ្រលាន់មាត់វ៉ាវខ្លាំង ព្រោះ​តែ​តួឯក​ស្រី Mint Chalida ចង់​ទម្លាយ​និន្នាការ​លើ​បណ្ដាញ​សង្គម ដោយនៅឆ្នាំនេះនាងគ្មាន​ការបណ្តែតប្រទីប​ទេ​ តែសុំ​ធ្វើ​ជា​ក្មេង​ប្រមូល​ប្រទីប​ជំនួស​វិញ។

ថ្មីៗនេះ (២៣ វិច្ឆិកា ២០២១) តារាស្រី Mint Chalida បានចេញមុខបង្អួតម៉ូដស្អាតៗបំផុត ដោយភ្ជាប់មកជាមួយចំណងជើងថា “ក្មេង​ប្រមូល​ប្រទីប” ដោយនាំយកស្លឹកចេកនៅខាងក្រោយផ្ទះ មក​បិទ​លើ​ដងខ្លួន​បញ្ចេញសាច់​ស​ម៉ត់​រលោង និង​ស្រស់ស្អាត​តិចៗ ធ្វើឲ្យអ្នកគាំទ្រមើលស្ទើរភ្លឹក ។

តាមរយៈការបង្ហោះខាងលើ យើងសង្កេតឃើញថា មានអ្នកចូលឲ្យបេះដូង នឹងបញ្ចេញមតិយ៉ាងច្រើនកុះករ ដោយម្នាក់បានលើកឡើងថា ចេះរកនឹកឃើញសូមសសើរ ៕

ប្រភព៖ IG