ផ្អែមដូចស្នេហ៍ថ្មីថ្មោង! តារាប្រុស Sam Yuranunt រំលឹករូបថតរៀបការជាមួយភរិយាកាលពី ៣៥ ឆ្នាំមុន ស្រស់ស្អាតលុះក្ស័យថែមទាំងបង្ហើបថា ចូលចិត្តទៅកន្លែងមួយដូចគ្នា (វីដេអូ)

502

លោក Sam Yuranunt ជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបក្នុងសង្គមតារាថៃ ដែលពោរពេញដោយលក្ខណៈសម្បិត្តិល្អ សមត្ថភាពខ្ពស់ ជាពិសេសមានជំនាញក្នុងការសម្ដែងគ្រប់ប្រភេទមិនថា ជាការសម្ដែងរឿងភាគ ឬថតផ្សាយពាណិជ្ជកម្មផ្សេងៗតែងទទួលបានជោគជ័យ នឹងមានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនដែលជាអ្នកគាំទ្រទូទាំងប្រទេស។

ដើម្បីបង្កើនការចាប់អារម្មណ៍បន្ថែមសម្រាប់អ្នកគាំទ្រ ថ្មីៗនេះ តារាប្រុសចំណាស់ Sam Yuranunt បានធ្វើការទម្លាយរូបភាពថ្ងៃរៀបការបែបមានក្ដីសុខខ្លាំងកាលពី ៣៥ ឆ្នាំមុន ហាក់ស្នេហាអ្នកទាំងពីរមិនចាស់ទាល់តែសោះ។ តួយ៉ាង Sam Yuranunt និងភរិយាសម្លាញ់ចិត្ត Muk Marisa ក៏ជាគូស្នេហ៍​គួរ​ឱ្យ​ស្រឡាញ់​បំផុតណាស់ដែរ ហើយអ្នកទាំងពីរមានកូនប្រុសស្រី ពេញរូបរាងអស់ហើយ ប៉ុន្តែភាព​ផ្អែមល្ហែមនៅ​តែ​ដដែល កាន់តែ​ដូចកាលនៅចែចង់គ្នាដំបូងៗនៅឡើយ។

ម្យ៉ាងវិញទៀត បន្ទាប់ពីលោក Sam Yuranunt បង្ហោះរូបភាពផ្អែមល្ហែមជាមួយភរិយាជាទីស្រលាញ់តាមបណ្ដាញសង្គមក៏បានពាក្យដ៏មានអត្ថន័យថា «រូបថតនីមួយៗមានរយៈពេលជាង ៣៥ ឆ្នាំទៅហើយ ដែលភាគច្រើនជារូបភាពទៅលេងសមុទ្រ ព្រោះយើងទាំងពីរនាក់មានចិត្តស្រលាញ់សមុទ្រដូចគ្នា ហើយក៏នៅតែស្រលាញ់សមុទ្រដដែល។ ពេលវេលាផ្លាស់ប្តូរ មនុស្សមិនផ្លាស់ប្តូរទេ កុំបណ្តោយអោយពេលវេលាផ្លាស់ប្តូរយើងឲ្យសោះ ត្រូវ​និយាយ​ថា ​ទាំង​ម្សិលមិញ​និង​ថ្ងៃ​នេះ​ពិត​ជា​ស្រស់​ស្អាត​ដូច​សព្វ​ដង»។










សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោមនេះ៖

ប្រភព៖ បរទេស