កាន់តែគួរឲ្យចាប់អារម្មណ៍! ល្បីថារឿងថ្មីរបស់ដៃគូសម្តែងអមតៈ Ken Theeradej និង Ann Thongprasom និងមានកូនៗរបស់កំពូលតារារូបនេះចូលរួមទៀតផង

557

អ្នកគាំទ្ររំភើបចិត្តខណៈកូនភ្លោះប្រុសរបស់កំពូលតារាស្រី Chompoo Araya ត្រៀមសម្តែងរឿងដំបូងជាមួយ Ken Theeradej និង Ann Thongprasom ក្នុងរឿង Superstar 2007 ។

គឺជាទាយាទរបស់កំពូលតារា ដែលល្បីមិនចាញ់ប៉ាម៉ាក់ប៉ុន្មាន ចាប់តាំងពីបើកភ្នែកឃើញពិភពលោកនេះមកម្លេះសម្រាប់អូន Saifah-Phayu កូនរបស់ម៉ាក់ Chompoo និងប៉ាប៉ាអ្នកជំនួញល្បីឈ្មោះ Nott Wisarut ដែលតែងតែមានរឿងរ៉ាវជាហូរហែរឲ្យអ្នកគាំទ្របានឃើញជាបន្តបន្ទាប់ ។

ហើយថ្មីៗនេះ (២៤ វិច្ឆិកា ២០២១) វាហាក់ដូចជាមានដំណឹងល្អសម្រាប់អ្នកគាំទ្រម្តងទៀត បន្ទាប់ពីមានពាក្យលេចឮមកថាបងប្អូនភ្លោះ Saifah-Phayu អាចចូលប្រឡូកសម្តែងរឿងភាគដំបូងគឺ “Superstar ឆ្នាំ ២០០៧” ដោយផលិតកររឿងដ៏ប៉ិនប្រសប់ អ្នកនាង Noi Busakorn ដែលក្នុងក៏មានតារាប្រុសស្រីល្បីៗ ក្នុងវិស័យសិល្បៈជាច្រើនរូបទៀតចូលរួមសម្តែងផងដែរ។

រឿង Superstar ឆ្នាំ 2007 នឹង​មាន​តារា​សម្ដែង​ជើង​ចាស់ Ken Theeradej និងអ្នកនាង Ann Thongprasom ដែល​នឹង​ត្រលប់​មក​ជួប​គ្នា​ម្ដង​ទៀត​តាម​ការ​ស្នើ​សុំ​របស់​អ្នក​គាំទ្រ។​

ទន្ទឹមនឹងនោះបើមានអូន Saifah-Phayu ចូល​រួម​ក្នុង​រឿង​នេះទៀត វា​នឹង​ចាត់​ទុក​ថា​ជា​ការ​ប្រមូល​ផ្ដុំ​របស់​កំពូល​តារា​ ដូចដែលឈ្មោះបានបង្ហាញ Superstars ក្នុងឆ្នាំ 2007 ពិតមែន ៕

ប្រភព៖ Kapook