ជិតបានឃើញគូស្វាមីភរិយាថ្មី! តារាប្រុស Mark Prin ចេញមុខបញ្ជាក់នឹងមានគម្រោងបែបនេះ ក្រោយជីវិតគូរីកចម្រើនដល់ពេលសមស្រប

130

ជា​គូស្នេហ៍​មួយ​គូ​ទៀត​ ដែល​អ្នកគាំទ្រ​អន្ទះសារ​ចង់​ឃើញ​ដំណឹង​ល្អ​សម្រាប់លោក Mark Prin និង Kimberley បើក​ចិត្ត​ទទួល​ស្គាល់​ថា​កំពុង​គិត​ពី​គម្រោង​ពញ្ញាក់អារម្មណ៍មិត្ត​ស្រី​សុំរៀបការ​ផង​ដែរ។

ដោយ Mark បាន​បង្ហើប​ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះថា ជីវិត​ពេល​នេះ​មាន​សុភមង្គល ជីវិត​ពោរពេញ​ដោយ​ភាព​រីករាយ ។

លោកក៏បង្ហាញពីចំណាប់អារម្មណ៍ អំពីការបង្ហោះក្នុង IG របស់ Kim ដែលហៅលោកថាជាសកលលោក វាធ្វើឲ្យលោកសប្បាយចិត្តណាស់ ហើយ Kim ក៏ជាអ្វីគ្រប់យ៉ាងរបស់លោកដែរ។

ចំពោះការ​សុំ​រៀប​ការ​បាន​ទទួល​ស្គាល់​ថា​ មានការ​សន្ទនា​ជាមួយ​ភាគី​ម្ខាង​ទៀត​រហូត​ចាប់​ផ្តើម​ចេញជារូបរាង មានបំណងចង់រៀបចំផែនការភ្ញាក់ផ្អើលឲ្យអស្ចារ្យតាមដែលអាចធ្វើបាន ។

ចំណែកទីកន្លែងក៏កំពុងសម្លឹងមើល គឺជាកន្លែងដ៏មានន័យសម្រាប់ពួកគេទាំងក្នុង និងក្រៅប្រទេស កំពុងរង់ចាំពេលវេលាដ៏សមស្របព្រោះវាមានតែម្តងក្នុងជីវិត។

លោកបានបន្ថែមថា តាមពិតទៅយើង​បាន​រីកចម្រើន​ច្រើន​ ព្រោះ​យើង​មាន​អ្វី​ដែល​ត្រូវ​ដើរ​ទៅមុខ​ជាមួយគ្នា ប៉ុន្តែ​នៅ​តែ​មិន​អាច​ប្រាប់​បាន​ថា​វា​ជា​អ្វី? តើ​ជាការបុកគ្រឹះសង់​ផ្ទះ​មែនទេ?  សរុបមកចាំដល់ពេល​ ពួកយើងនឹងប្រាប់ ៕

ប្រភព៖ Thai Entertainment