ដំណើរកម្សាន្តទឹកឃ្មុំ! តារាស្រី Prang សុខចិត្តធ្វើដំណើរទៅអាមេរិកជួបមុខគូស្នេហ៍ ដើម្បីធ្វើរឿងសំខាន់មួយនេះ ថែមទាំង Surprise កាដូកប់ៗតែម្ដង

166

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់និងឃើញហើយពីតារាសម្ដែងស្រីថៃស្រស់ស្អាត Prang kannarun តាមរយៈស្នាដៃសម្ដែងរឿភាគថៃក៏ដូចជាការដើរម៉ូដជាដើម។ យ៉ាងណាក្នុងពេលថ្មីៗនេះ Prang kannarun បានបង្ហាញរូបភាពជាច្រើនហាក់មានជីវិតរីករាយយ៉ាងខ្លាំងនិងសង្សារបណ្ដូលចិត្ត Tong ដែលអ្នកទាំងពីរក៏បានមានទំនាក់ទំនងស្នេហាជាមួយគ្នាជាង១០ឆ្នាំហើយដែរ។

តួយ៉ាងនៅមុននេះបន្តិច សង្គេតឃើញថា តារាសម្ដែងស្រី Prang kannarun បានធ្វើការបង្ហោះរូបថតជាមួយមិត្តប្រុសរូបសង្ហារ Tong លក្ខណៈគូស្នេហ៍បែបមានសុភមង្គលខ្លាំង ព្រមទាំងលួចធ្វើ Surprise ជូនកាដូ១០មុខ ដើម្បីអបអរខួប១០ឆ្នាំទៀតផង។

អ្វីដែលកាន់តែពិសេសអំឡុងពេលនេះ Prang-Tong បានមានដំណើរកម្សាន្តមួយហោះហើរទៅកាន់ប្រទេស អាមេរិក ដើម្បីបន្ថែមសេចក្ដីសុខឲ្យគ្នាទៅវិញទៅមក។ លើសពីនេះ​យុវជនរូបសង្ហារ​ Tong ក៏បាន​នាំ​មិត្ត​ស្រី​ទៅ​លេង​ភោជនីយដ្ឋាន​មួយ​កន្លែង ដែលមាន​តម្លៃ​ខ្លាំងកកបពពកផងដែរ។

ក្រោយពីរូបភាពរបស់ Prang kannarun និងមិត្តប្រុស ត្រូវបានចែកចាយ មានបណ្ដាអ្នកគាំទ្រ ទន្ទឹងរង់ចាំមើលថា ដំណើរកម្សាន្តលើកនេះ នឹងមានការថតផ្អែមល្ហែម ឬថតរូបភាពរៀបការឬយ៉ាងណា?






ប្រភព​៖ បរទេស