បុរសជនជាតិឥណ្ឌា “ស្លាប់” រស់ឡើងវិញ បន្ទាប់ពីដាក់ក្នុងបន្ទប់ត្រជាក់រក្សាសាកសពរយៈពេលប្រាំពីរម៉ោង

ឥណ្ឌា៖ បុរសអាយុ ៤០ ឆ្នាំម្នាក់នៅរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា បានបង្ហាញសញ្ញានៃការធ្វើចលនា បន្ទាប់ពីត្រូវបានគេប្រកាសថាបានស្លាប់ ហើយត្រូវបានទុកក្នុងទូរទឹកកកអស់រយៈពេលជាង ៧ ម៉ោង។

យោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីអគ្គិសនី បានឲ្យដឹងថា លោក Sreekesh Kumar ត្រូវបានម៉ូតូមួយគ្រឿង បើកក្នុងល្បឿនលឿនបុក ហើយត្រូវបានប្រកាសថា បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុក កាលពីពេលថ្មីៗនេះ។ គាត់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​សាល​ទឹកកករក្សាសាកសព ​ដើម្បី​ធ្វើ​កោសល្យ​វិច័យ​នៅ​ថ្ងៃ​បន្ទាប់។

ប្រាំពីរម៉ោងក្រោយមក ក្រុមគ្រួសាររបស់គាត់បានកំណត់អត្តសញ្ញាណសាកសព និងយល់ព្រមធ្វើកោសល្យវិច័យ បងស្រីក្មេករបស់គាត់បានកត់សម្គាល់ឃើញថា គាត់មានចលនា។

វីដេអូមួយដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឱ្យឃើញថា បងស្រីក្មេកបានលាន់មាត់ថា “គាត់មិនទាន់ស្លាប់ទេ។ តើរឿងនេះកើតឡើងដោយរបៀបណា? មើលទៅគាត់ចង់និយាយអ្វីមួយ ហើយគាត់បានដកដង្ហើម” ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីរបស់អគ្គនាយកវេជ្ជសាស្ត្រ ដែលនិយាយថា នេះគឺជាករណីដ៏កម្របំផុត ដែលសរីរាង្គសំខាន់ៗឈប់ដំណើរការជាបណ្ដោះអាសន្ន ដូចមនុស្សស្លាប់តែអាចរស់ឡើងវិញ។

របាយការណ៍មួយនៅក្នុងកាសែត Times of India បានដកស្រង់សម្តីមន្ត្រីម្នាក់ ដោយនិយាយផងដែរថា លោក Kumar មានការរំខានក្នុងពេលផ្គត់ផ្គង់ថាមពលធ្វើឲ្យកក ដែលប្រហែលជារឿងនេះបានជួយសង្គ្រោះជីវិតរបស់គាត់។

ពេលនេះ Kumar កំពុងទទួលការព្យាបាលនៅមណ្ឌលសុខភាពមួយទៀត ដែលស្ថានភាពរបស់គាត់បានប្រសើរឡើង។

ក្រុម​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹង​ពី​ការ​ធ្វេសប្រហែស​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក៕ ប្រភពពី៖ worldakkam